និស្សិតស៊ីរី ជាច្រើននាក់ បានផ្តួលរំលំរូបសំណាករបស់អតីតប្រធានាធិបតីស៊ីរី លោក Hafez al-Assad ក្នុងសាកលវិទ្យាល័យទីក្រុងដាម៉ាស ដោយបានសាទរ និងឡើងលើរូបសំណាក កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ។

និស្សិត បានអូសរូបសំណាក ដែលត្រូវបានដំឡើងនៅសាកលវិទ្យាល័យអស់រយៈពេលជាច្រើនទសវត្សរ៍មក ទៅកាន់ទីលាន Umayyade ក្នុងរដ្ឋធានីដាម៉ាស។

ឪពុករបស់លោក Bashar al-Assad លោក Hafez បានដណ្តើមអំណាចក្នុងប្រទេសស៊ីរី ដោយរដ្ឋប្រហារក្នុងឆ្នាំ ១៩៧០។
ឪពុករបស់លោកAssad លោក Hafez ដែលបានកាន់តំណែងមុនជាប្រធានាធិបតី បានស្លាប់នៅក្នុងឆ្នាំ២០០០ ដែលក្នុងអំឡុងពេលកាន់តំណែងត្រូវបានក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលចោទប្រកាន់ ពីបទសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដ៏រាលដាល រួមទាំងការប្រហារជីវិតមនុស្សយ៉ាងច្រើននៅក្នុងប្រព័ន្ធពន្ធនាគារដ៏ល្បីអាសោចរបស់ប្រទេសនេះ។