នាវាដឹកប្រេងរបស់រុស្សីមួយគ្រឿង ដែលផ្ទុកផលិតផលប្រេងជាង ៤.០០០តោន បានលិចនៅក្នុងសមុទ្រខ្មៅ ស្របពេលមានស្ថានភាពព្យុះ ខណៈនាវាទីពីរបានកឿងនៅសមុទ្រដដែលនោះ ដែលធ្វើឱ្យប្រេងរាប់ពាន់តោនបានលេចធ្លាយ ដោយគំរាមកំហែងដល់មហន្តរាយប្រព័ន្ធអេកូឡូស៊ី។

នាវាដឹកជញ្ជូន វ៉ុលហ្គូនេហ្វ-២១២ (Volgoneft-212) បានរងការបំផ្លិចបំផ្លាញកាលពីថ្ងៃអាទិត្យ (១៥ ធ្នូ) បន្ទាប់ពីត្រូវបានវាយប្រហារដោយរលកសមុទ្រដ៏ធំ។ វីដេអូបង្ហាញថា ផ្នែកខាងចុងរបស់នាវានៅជាប់គាំងបញ្ឈរក្បាលចេញពីទឹក។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា នាវានោះបានជួបឧប្បត្តិហេតុនៅឆ្នេរសមុទ្រភាគខាងកើតនៃតំបន់កាន់កាប់ គ្រីម៉េ ចម្ងាយ ៨គីឡូម៉ែត្រ ពីច្រកសមុទ្រ ឃើច (Kerch)។

ក្រុមស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌចំនួនពីរករណី ដើម្បីពិនិត្យមើលការរំលោភផ្នែកសុវត្ថិភាពដែលអាចកើតមាន បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ នៅពេលនាវាដឹកប្រេងប្រវែង ១៣៦ម៉ែត្រ ដែលមានមនុស្ស ១៥នាក់នៅលើនោះ បានលិច។
នាវានេះដឹកប្រេងឥន្ធនៈធុនធ្ងន់កម្រិតទាបចំនួន ៤.៣០០តោន ដែលគេស្គាល់ថា ប្រេងម៉ាស៊ូត។ បន្តិចក្រោយមក នាវាដឹកប្រេងមួយគ្រឿងទៀតឈ្មោះ វ៉ុលហ្គូនេហ្វ-២៣៩ (Volgoneft-239) ក៏បានជួបឧប្បត្តិហេតុស្រដៀងគ្នានេះនៅក្នុងតំបន់ដូចគ្នា។ នាវាទីពីរនោះដឹកប្រេង ៤តោន ហើយរបាយការណ៍ដំបូងបង្ហាញថា នាវានោះក៏បាននោះបានលិចផងដែរ៕