ក្រសួងកសិកម្មរៀបចំការប្រឡងចៀរជ័រកៅស៊ូ ដើម្បីពង្រឹងគុណភាព និងផលិតភាព

2024/12/16 07:40:10 pm        211

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវការប្រឡងចៀរជ័រកៅស៊ូ ដើម្បី​ពង្រឹង​នូវ​គុណភាព និងផលិតភាពកៅស៊ូកាន់តែល្អប្រសើរ ក៏ដូចជាការលើកទឹកចិត្តដល់កម្មករចៀរកៅស៊ូ ពង្រឹង​សមត្ថភាពការងាររបស់ពួកគេ ។

ក្នុងពិធីបើកការប្រឡង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចចម្ការកៅស៊ូជុប ស្ថិត​ក្នុង​ឃុំ​ថ្ម​ពេជ្រ​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយករដ្ឋកៅស៊ូ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សម្រាប់បេក្ខជន​ដែល​ត្រូវ​ចូល​រួម​ប្រឡង មានមកពីចំនួន ៣៤ក្រុមហ៊ុន និង៥សហគមន៍ នៃកៅស៊ូគ្រួសារ ដែលមកពី​ខេត្ត​កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង សរុបជាង៧០នាក់ ។

សម្រាប់បេក្ខជនចូលរួមប្រឡង បានបង្ហាញការសប្បាយរីករាយ ដែល​ក្រសួង​បាន​រៀបចំ​នូវ​កម្ម​វិធី​នេះ​ឡើង ដែលបានលើកទឹកចិត្តដល់ពួកគេ បន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការចៀរជ័រកៅស៊ូ ឲ្យ​កាន់តែល្អប្រសើរ ហើយពួកគេសង្ឃឹមថា ក្រសួងនឹងបន្តរៀបចំនូវកម្មវិធីនេះ នៅឆ្នាំបន្តបន្ទាប់ ។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការ​ប្រឡង​នេះ ជាឱកាសសម្រាប់ការពង្រឹងសមត្ថភាព និងជំនាញរបស់កម្មករ ព្រមទាំង​បង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់របស់ក្រសួង ចំពោះអនុវិស័យកៅស៊ូ ដើម្បីទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រជា​ពលរដ្ឋ ចំពោះការរកការងារធ្វើ ក្នុងអនុវិស័យការងារកៅស៊ូ រក្សាបាន​និរន្តរភាព​កម្លាំង​ពលកម្ម​តាម​ចម្ការ​កៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួល​បាន​ទិន្ន​ផល​ខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករ ឲ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមាន​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច កាន់តែប្រសើរឡើង ។

ឯកឧត្តមបាន​បន្តថា កម្មវិធីនេះ ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាស​នៃការ​ជួប​ជុំកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍ផ្សេងៗ ឲ្យបានស្គាល់គ្នា ចែករំលែក​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិ មានសុខ​សន្តិភាព​ពេញ​លេញទូទាំងប្រទេស ។

គួរបញ្ជាក់ថា ការប្រឡងចៀរជ័រកៅស៊ូ ផ្ដួចផ្ដើមគំនិតដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជ័យលាភីលេខ១ ជ្រើសយកចំនួន៥នាក់ ទទួល​បាន​ពាន់ និងម៉ូតូម្នាក់១គ្រឿង ខណៈលេខ២ និងលេខ៣ ជ្រើសយក៥នាក់ៗ ដូចគ្នា ហើយ​ក៏​បាន​ទទួល​បាន​ម៉ូតូម្នាក់ ១គ្រឿងផងដែរ ៕ អត្ថបទ៖ សុខរិទ្ធិ



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        60
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        107
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm