យោងតាមអាជ្ញាធរតំបន់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤នាក់បានរងរបួស បន្ទាប់ពីព្យុះកួច បានវាយបោកបក់នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

នគរបាល និយាយថា ព្យុះកួច បានធ្វើឲ្យរថយន្តជាច្រើនគ្រឿងក្រឡាប់ ហើយបានផ្តួលរំលំបណ្តាញអគ្គិសនីនៅក្នុងទីក្រុង Scotts Valley មានទីតាំងចម្ងាយប្រហែល៨៩គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង San Francisco ។
ការិយាល័យសេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ព្យុះកួចត្រូវបានចាត់ថ្នាក់ថាជា EF1 ជាការចាត់ថ្នាក់ខ្សោយបំផុតមួយ ហើយវាមានរយៈពេលប្រហែល៥នាទី។

នៅកន្លែងផ្សេងទៀត ក្នុងសហរដ្ឋអាមេរិក ព្យុះទឹកកក ក៍បានវាយបោកបក់ចូលទៅក្នុងរដ្ឋតំបន់ Midwestern មានរដ្ឋ Iowa និងរដ្ឋ Nebraska ហើយការធ្លាក់ព្រិលខ្លាំងក៏បានធ្លាក់លើរដ្ឋញូវយ៉ក និងការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរត្រូវបានចេញនៅជុំវិញបឹង Lake Tahoe នៅចន្លោះរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋ Nevada ។
ក្នុងរដ្ឋ Nebraska មនុស្សយ៉ាងហោចណាស់ម្នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ទឹកកកនៅលើផ្លូវដ៏រអិលក្បែរក្រុង Arlington។ ការិយាល័យតម្រួតទីក្រុង Washington បាននិយាយថា ស្ត្រីអាយុ៥៧ ឆ្នាំម្នាក់ បានបាត់បង់ការគ្រប់គ្រងរថយន្តភីកអាប់របស់នាង ហើយបានបុករថយន្តដែលកំពុងមកដល់មួយគ្រឿងទៀត។