វិទ្យាល័យបាក់ទូកយកចិត្តទុកដាក់ទប់ស្កាត់ការលក់ដូរភេសជ្ជៈ និងអាហារប៉ះពាល់សុខភាព​សិស្ស

2024/12/16 08:18:09 pm        358

គណៈគ្រប់គ្រង នៃវិទ្យាល័យបាក់ទូក បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុង​ការ​អនុវត្ត​គោលការណ៍​ណែនាំរបស់ក្រសួងអប់រំ លើការហាមមិនឱ្យមានការលក់ដូរគ្រឿងភេសជ្ជៈ និង​នំនែក​ ចំណី​អាហារ ទាំងឡាយណា ដែលប៉ះពាល់សុខសុខភាព សិស្សានុសិស្ស ។

លោកខាត់ សារ៉ង នាយករងវិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា  នេះ​មិន​មែន​ជា​កិច្ច​ការងារ​ថ្មី​នោះ​ទេ គឺជាការអនុវត្តតាមគោលការណ៍ណែនាំជាបន្តបន្ទាប់មករហូតហើយ របស់ក្រសួង​អប់រំ​យុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំរាជធានីភ្នំពេញ លើកិច្ចការងារ​គិតគូរ​ពី​សុខ​មាល​ភាព​របស់​សិស្ស ​ក្នុងសាលាទាំងអស់ ។

លោកនាយករង បន្តថា បច្ចុប្បន្ននេះ ក្នុងវិទ្យាល័យ ពុំមាន​ការ​អនុញ្ញាត​​ឱ្យ​មាន​ការ​លក់​ដូរ​នូវ​គ្រឿង​ភេសជ្ជៈ ដែលត្រូវបានហាមឃាត់នោះឡើយ ។ វិទ្យាល័យ ក៏បានអប់រំផ្សព្វផ្សាយជាប្រចាំ ដល់​សិស្សានុសិស្សតាមរយះការគោរពទង់ជាតិ នៅរៀងរាល់ដើម និងចុងសប្តាហ៍ ក៏ដូច​ជា​ការ​លើក​ផ្ទាំងអក្សរ តាំងនៅជាច្រើនកន្លែងក្នុងវិទ្យាល័យ បង្ហាញពីប៉ះពាល់ផងដែរ ។

អ្នកលក់ដូរ ក្នុងវិទ្យាល័យខាងលើ បានចូលរួមគោរពជាមួយគោលការណ៍ណែនាំរបស់ក្រសួង និង​គណៈ​គ្រប់​គ្រងវិទ្យាល័យ ដោយពួកគាត់បានបញ្ឈប់ការលក់ដូរគ្រឿងភេសជ្ជៈ និងចំណី​ទាំង​ឡាយ​ណា ដែលប៉ះពាល់សុខភាពសិស្ស មកជាយូរមកហើយដែរ ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងថ្មី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២៤ ដោយធ្វើការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ ប្រភេទ នៅក្នុង និងជុំវិញជាប់​បរិវេណ​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេសជាដើម ដើម្បីបង្ការហា​និភ័យ​នៃ​ជំងឺ​មិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណី​អាហារ​ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង បង្កផលប៉ះពាល់ដល់សុខមាលភាពសិស្សានុសិស្ស នាពេល​បច្ចុប្បន្ននេះ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm