សភាមុខរបរលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តជំរុញ​ឱ្យរីក​ចម្រើន

2024/12/16 09:38:10 pm        261

សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងបន្តជំរុញបង្កើតកិច្ចសហប្រតិបត្តិការជាមួយសមាគម និង​អង្គការដៃគូរផ្សេងៗ ដើម្បីជួយលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ ជាពិសេស​ជួយ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពង្រឹងខ្លួនក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិត កម្មឱ្យរីកចម្រើន ប្រកបដោយ​បរិយាបន្ន និងភាពធន់។

លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ថ្លែង​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការលើកកម្ពស់មុខរបរ និងការរីកលូត​លាស់​នៃ​វិស័យ​មីក្រូស​ហគ្រាស​នេះ​ថា ជុំវិញមុខរបរនេះ សភាមុខរបរ និងមីក្រូសហ- គ្រាសកម្ពុជា បានកំពុងបន្តយក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ជួយលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ ធ្វើយ៉ាងណាស្ថាប័ន​មួយ​នេះ​ឈាន​មុខ ក្នុងភាពជាអ្នកតំណាង ដើម្បីជំរុញលើកកម្ពស់ផលិតប្រយោជន៍ និងការអភិវឌ្ឍ​ដល់​មុខ​របរ និងការរីកលូតលាស់នៃវិស័យមីក្រូសហ- គ្រាសនៅកម្ពុជា។

លោកជំទាវ បន្តថា ទាក់ទិនបញ្ហាខាងលើនេះ រាជរដ្ឋាភិបាលបានកំពុងបន្តយកចិត្តទុកដាក់ និង​ថ្មី​ៗ​នេះ បានបង្កើតអនុក្រិត្យ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់​អត្ត​សញ្ញាណ​ប្រភេទ​មុខងារ​នីមួយៗ, ស្របពេលនេះដែរ សភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា បានកំពុងគិតគូរ​លើ​គម្រោង​ផែន​ការជាច្រើន ជាពិសេសការបង្កើតកិច្ចសហប្រតិបត្តិការជាមួយសមាគម អង្គការ និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងៗ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះ បទពិសោធន៍ផ្សេងៗ និងការចាប់​ដៃគូរ​ពង្រឹង និង​ពង្រីកអាជីវកម្ម ពាណិជ្ជកម្ម ធ្វើយ៉ាងណាជួយលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ ជា​ពិសេសជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការពង្រឹងខ្លួន អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​ឱ្យ​រីក​ចម្រើន​។

សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, នាពេលកន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បានចេញប្រកាស ស្តីពីការ ណែនាំអនុវត្តលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយបានកំណត់ពីវិធាន និងនីតិវិធីនៃការលើកទឹកចិត្ត ផ្នែកពន្ធដារ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសស្ថិតក្នុងវិស័យអាទិភាព។ បញ្ហានេះដែរ, ថ្មីៗនេះ រាជ​រដ្ឋាភិបាលបាន ចេញអនុក្រិត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​កំណត់​ពី​នីតិ​វិធី នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់ អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំ ធាត់ និងអាចចូលរួមពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm