កាលពីឆ្នាំមុន ឥណ្ឌាបានយកឈ្នះលើប្រទេសចិន ក្នុងការក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។ ជាមួយនឹងប្រជាជនសរុបជិត ១,៤៥ពាន់លាននាក់ឥឡូវនេះ ការជជែកវែកញែកជុំវិញថាស្រ្តីឥណ្ឌាគួរមានកូនបន្ថែមទៀត បានផ្ទុះឡើងជាថ្មី។

មេដឹកនាំនៃរដ្ឋភាគខាងត្បូងពីរគឺ អាន់ដ្រា ប្រទេស (Andhra Pradesh) និង តាមីល ណាឌូ (Tamil Nadu) - ថ្មីៗនេះបានជំរុញឱ្យប្រជាជនមានកូនបន្ថែម។ រដ្ឋ Andhra Pradesh ផ្ដល់ប្រាក់លើកទឹកចិត្ត និងលុបចោល "គោលនយោបាយកូនពីរនាក់" របស់ខ្លួន ដោយលើកឡើងពីអត្រាមានកូនទាប និងចំនួនប្រជាជនវ័យចំណាស់ ខណៈរដ្ឋ Tamil Nadu នៅជិតខាង ក៏កំពុងចាត់វិធានការស្រដៀងគ្នានេះ។

អត្រានៃការមានកូនរបស់ឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង - ពីកូន ៥,៧នាក់ សម្រាប់ស្ត្រីម្នាក់ក្នុងឆ្នាំ១៩៥០ ដល់អត្រាបច្ចុប្បន្ននៃកូន ២នាក់ក្នុងស្រ្តីម្នាក់។ អត្រាមានកូនបាននឹងកំពុងធ្លាក់ចុះក្រោមកម្រិត ២នាក់សម្រាប់ស្ត្រីម្នាក់ បន្ថែមទៀតក្នុង ១៧រដ្ឋ និងដែនដីចំនួន ២៩កន្លែងទូទាំងឥណ្ឌា។

តំបន់ទាំងនោះបារម្ភថា ការផ្លាស់ប្តូរនៃប្រជាសាស្រ្តរបស់ឥណ្ឌា នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់នយោបាយ និងសេដ្ឋកិច្ច។ អ្នកជំនាញផ្នែកប្រជាសាស្ត្រ បានលើកឡើងថា បញ្ហាប្រឈមសំខាន់បំផុតរបស់ឥណ្ឌា គឺការមានប្រជាជនវ័យចំណាស់ច្រើន ដោយសារតែការធ្លាក់ចុះនៃអត្រាមានកូន៕