ប្រទេសបង់ក្លាដែសគ្រោងនឹងបោះឆ្នោតជាតិនៅចុងឆ្នាំ២០២៥ ឬនៅពាក់កណ្តាលឆ្នាំ២០២៦

2024/12/16 09:46:36 pm        81

ទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus នៅថ្ងៃច័ន្ទនេះ បាននិយាយថា វាអាចធ្វើទៅបានដើម្បីរៀបចំការបោះឆ្នោតជាតិបន្ទាប់ នៅចុងឆ្នាំ២០២៥ ឬនៅឆមាសទី១នៃឆ្នាំ២០២៦។ លោក បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិនៅម៉ោង១០ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃចន្ទនេះ ដែលកំពុងប្រារព្ធទិវាជ័យជម្នះរបស់ប្រទេសថា «ការបោះឆ្នោត អាចត្រូវបានកំណត់ពេលនៅចន្លោះចុងឆ្នាំ២០២៥ ឬនៅឆមាសទីមួយនៃឆ្នាំ២០២៦។

លោក Yunus បាននិយាយថា លោកបានអំពាវនាវដដែលៗដល់ភាគីទាំងអស់ ឱ្យរៀបចំការបោះឆ្នោត បន្ទាប់ពីបានបំពេញរាល់កំណែទម្រង់សំខាន់ៗដែលចាំបាច់។ លោក និយាយថា ប៉ុន្តែដោយសារការរួមមតិគ្នាផ្នែកនយោបាយ វាអាចនឹងអាចរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់កំណែទម្រង់មួយចំនួនដោយផ្អែកលើការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតឲ្យបានត្រឹមត្រូវ។

លោក Yunus បានជំរុញឱ្យគណៈកម្មការរៀបចំការបោះឆ្នោត ស្ថាប័នសង្គម និងគណបក្សនយោបាយទាំងអស់ មានកម្មវិធីដែលបង្កើតឡើងផ្សេងៗ ដើម្បីទទួលបាននូវគោលដៅនេះ។

លោកបាននិយាយថា ការបង្កើតជាទម្លាប់បែបនេះ នោះអ្នកបោះឆ្នោតលើកដំបូងក្នុងការបោះឆ្នោតទាំងអស់ រួមទាំងការបោះឆ្នោតរបស់រដ្ឋាភិបាលថ្នាក់តំបន់ នឹងធានាបាននូវការបោះឆ្នោតប្រហែល ១០០ភាគរយ នៅគ្រប់មណ្ឌល។

ទីប្រឹក្សាជាន់ខ្ពស់រូបនេះ បាននិយាយបន្ថែមថា «ប្រសិនបើយើងអាចធានាបានបែបនេះ នៅថ្ងៃអនាគត គ្មានរដ្ឋាភិបាលណា ហ៊ានដណ្តើមយកសិទ្ធិបោះឆ្នោតរបស់ប្រជាជននោះទេ»។

លោក Yunus ដែលជាសេដ្ឋវិទូរបស់ប្រទេសបង់ក្លាដែស បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស កាលពីថ្ងៃទី ៨ ខែសីហា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm