កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ជំរុញ​ឱ្យ​មាន​ការ​អត់ធ្មត់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

2021/10/29 08:28:20 pm        523

​អាស៊ាន៖ មេដឹកនាំ​មកពី​អាស៊ី​ប៉ាស៊ីហ្វិក និង​ប្រទេស​ដទៃ​ទៀត​បាន​ជំរុញ​ឱ្យ​មាន​ការ​អត់ធ្មត់​ដោយ​ខ្លួនឯង ​នៅ​ក្នុង​សកម្មភាព​ដែល​អាច​បង្កើន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ាដែល​មាន​ការចូលរួម​ពី​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ជប៉ុន សហរដ្ឋអាមេរិក ចិន និង​ប្រទេស​ដទៃ​ទៀតត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ថ្ងៃ​ពុធ​។

​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​ជំនួប​កំពូល ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង “​ការ​ព្រួយ​បារម្ភ​ត្រូវ​បាន​សម្ដែង​ដោយ​មេដឹកនាំ​មួយ​ចំនួន​ លើ​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ដែនដី​ឡើងវិញ សកម្មភាព​នានា និង​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​... ដែល​បាន​បំផ្លាញ​ភាព​ជឿ​ជាក់ និង​ទំនុក​ចិត្ត ភាព​តានតឹង​ដែល​ចេះ​កើន​ឡើង និង​អាច​បំផ្លាញ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។​ សេចក្ដីថ្លែងការណ៍​នៅ​ឆ្នាំនេះ​ប្រើ​ពាក្យ "​ក្ដី​កង្វល់​" ជាជាង "​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​" ដែល​ត្រូវ​បាន​ប្រើ​កាលពី​ឆ្នាំមុន​។​ សេចក្ដីថ្លែងការណ៍​ចុងក្រោយ​បាន​បន្ថែម​ថា មេដឹកនាំ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​មិន​ដាក់​ពង្រាយ​កម្លាំងយោធា និង​ការ​អត់ធ្មត់​ដោយ​ខ្លួនឯង ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំងអស់​របស់​អ្នក​ទាមទារ និង​រដ្ឋ​ផ្សេងទៀត​ទាំងអស់​... ដែល​អាច​ធ្វើ​អោយ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ និង​បង្កើន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ប្រទេស​អាស៊ាន​មួយ​ចំនួន​មានការ​ព្រួយបារម្ភ ដែល​មិន​ត្រឹមតែ​ការ​ដាក់​ពង្រាយ​យោធា​របស់​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​មានការ​បែកបាក់​កាន់តែ​ស៊ីជម្រៅ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ផង​ដែរ​។ ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​បង្កើត​ក្រប​ខណ្ឌ​សន្តិសុខ​ដែល​គេ​ស្គាល់​ថា​ជា AUKUS ជាមួយ​ប្រទេស​អូស្ត្រាលី និង​អង់គ្លេស​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុង​សកម្មភាព​ទំនងជា​ដើម្បី​រក្សា​ប្រទេស​ចិន​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm