ចាប់ឆ្នោត​ចែក​ពូ​ល​បាល់ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប ២០២២ អង់គ្លេស​ជួប​ក្រុម​រួម​ចក្រភព​

2021/10/29 08:48:52 pm        72

​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​អង់គ្លេស​ត្រូវបាន​ចាប់ឆ្នោត​ស្ថិតក្នុង​ពូ​ល A រួមជាមួយ​ក្រុម​ក្បែរ​របង​រួម​ចក្រភព​អង់គ្លេស ​អៀក​ឡង់​ខាង​ជើង ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ស្ត្រី​ជើងឯក​ទ្វីបអឺរ៉ុប ២០២២​។ ​​ក្រៅពី​អៀក​ឡង់​ខាងជើង អង់គ្លេស​ក៏​នឹង​ត្រូវ​ជួប​ជាមួយ​ណ័​រវេ​យ និង​អូទ្រីស​ផងដែរ​។

​​ជំនួប​ដំបូង​នៃ​ព្រឹត្តិការណ៍​គឺ​អង់គ្លេស​ត្រូវ​ជួប​អូទ្រីស​មុនគេ​ថ្ងៃ​បើកឆាក​នៅ​ថ្ងៃទី​៦ ខែកក្កដា​នៅ​កីឡដ្ឋាន Old Trafford របស់​បិសាច​ក្រហម Manchester United ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​នៅ​កីឡដ្ឋាន Wembley ថ្ងៃ​ទី​៣១ ខែ​កក្កដា​ឆ្នាំក្រោយ​។ ​លទ្ធផល​ចាប់ឆ្នោត​ពូ​ល​ផ្សេងទៀត​នៅ​ទីក្រុង Manchester ម្សិលមិញ​មាន​ក្រុម​ជើងឯក ៨​សម័យ​អាល្លឺម៉ង់​ដែល​កំពុង​ឈរ​លេខ ៣ ពិភពលោក​នោះ​ត្រូវ​ជួប​ជាមួយ​អេ​ស្ប៉ា​ញ ដា​ណឺ​ម៉ាក និង​ហ្វាំ​ង​ឡង់​នៅក្នុង​ពូ​ល B​។ ​ចំណែក​ក្រុម​ការពារ​ជើងឯក​ហូ​ឡង់​ស្ថិតក្នុង​ពូ​ល C ជាមួយ​ក្រុម​លេខ ២ ពិភពលោក​ស៊ុយអែត ស្វ៊ី​ស និង​រុស្ស៊ី​។ ​ពូ​ល D រួមមាន​បារាំង អ៊ីតាលី ប៊ែ​ល​ហ្ស៊ិ​ក និង​អ៊ី​ស្លង់​។​

​​សូម​បញ្ជាក់​ថា​ អង់គ្លេស​ដែលជា​ម្ចាស់ផ្ទះ​នោះ​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ចំនួន ៧ ដែល​រួមមាន Old Trafford របស់ Manchester United, កីឡដ្ឋាន​របស់​ក្លិប Brentford, កីឡដ្ឋាន​របស់​ក្រុមយុវជន Manchester City, កីឡដ្ឋាន​របស់ Sheffield United, Bramall Lane, កីឡដ្ឋាន​របស់​ក្លិប MK Dons, កីឡដ្ឋាន​របស់​ក្លិប Rotherham និង​កីឡដ្ឋាន Leigh Sports Village៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        419
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm