អធិការបតីអាល្លឺម៉ង់ លោក Scholz ស្នើសភាអនុញ្ញាតឲ្យមានដំណើរការបោះឆ្នោតថ្មី

2024/12/16 10:53:33 pm        89


អធិការបតី លោក Olaf Scholz នឹងអំពាវនាវដល់សភារបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ ដើម្បីឲ្យប្រកាសថា មិនមានការបោះឆ្នោតដកសេចក្ដីទុកចិត្តលើរូបលោកឡើយ ដែលជាការបោះជំហានផ្លូវការដំបូងឆ្ពោះទៅរកការធានាការបោះឆ្នោតមុនអាណត្តិ ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក។

ការចាកចេញកាលពីខែមុនរបស់គណបក្សប្រជាធិបតេយ្យសេរី (FDP) ពីរដ្ឋាភិបាលចម្រុះ ៣ភាគី បានធ្វើឲ្យគណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់លោក Scholz និងគណបក្ស Greens កំពុងគ្រប់គ្រងប្រទេសដោយគ្មានសំឡេងភាគច្រើននៅក្នុងសភា នៅពេលដែលប្រទេសអាល្លឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាលើកដំបូង ក្នុងរយៈពេល ២០-៣០ឆ្នាំ។

ច្បាប់ដែលត្រូវបានបង្កើតឡើង ដើម្បីការពាររដ្ឋាភិបាលដែលមានរយៈពេលខ្លី និងមិនមានស្ថិរភាពជាបន្តបន្ទាប់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពួកណាស៊ីឡើងកាន់អំណាច ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ មានន័យថា ផ្លូវទៅកាន់ការបោះឆ្នោតថ្មី គឺវែងឆ្ងាយ ហើយភាគច្រើនត្រូវបានគ្រប់គ្រងដោយអធិការបតី។

បន្ទាប់ពីមានការស្នើញ្ញត្តិ លោក Scholz បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធកណ្ដាលសប្ដាហ៍មុនថា៖ «ប្រសិនបើសមាជិកសភាដើរតាមមាគ៌ាដែលខ្ញុំកំពុងផ្ដល់ជូន ខ្ញុំនឹងស្នើទៅប្រធានាធិបតីឲ្យរំលាយរដ្ឋសភា»។

ប្រធានាធិបតី លោក Frank-Walter Steinmeier បាននិយាយថា លោកនឹងចាត់វិធានការតាមក្រោយការបោះឆ្នោត នៅថ្ងៃចន្ទ និងបានយល់ព្រមជាមួយគណបក្ស នៅសភាថា ថ្ងៃទី 23 ខែកុម្ភៈ គឺជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតមុនកាលកំណត់។

ដោយសន្មត់ថា ការបោះឆ្នោតដកសេចក្ដីទុកចិត្តទទួលបានការអនុម័ត លោក Scholz និងរដ្ឋមន្ត្រីរបស់លោក នឹងបន្តកាន់តំណែងក្នុងសមត្ថភាពស្ដីទី រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ដែលអាចចំណាយពេលច្រើនខែ ប្រសិនបើការចរចារបស់ក្រុមចម្រុះមានរយៈពេលវែង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm