លោក Ahmed al-Sharaa ដែលគេស្គាល់ថា Abu Mohammad al-Jolani ជាមេដឹកនាំសកម្មប្រយុទ្ធនៃក្រុមសំខាន់ដែលជំរុញក្រុមប្រឆាំងប្រដាប់អាវុធស៊ីរី បានឡើងកាន់អំណាច នៅក្នុងប្រទេសស៊ីរី បានជួបជាមួយបេសកជនអង្គការសហប្រជាជាតិលោក Geir Pedersen នៅក្នុងទីក្រុងដាម៉ាស( Damascus)។
បណ្តាញទូរទស្សន៍កាតា Al Jazeera បានរាយការណ៍ដោយដកស្រង់សម្តីពីនាយកដ្ឋាននយោបាយដែលគ្រប់គ្រងដោយអាជ្ញាធរថ្មីរបស់ប្រទេសនេះថា ក្នុងអំឡុងពេលសន្ទនានោះ លោក Al-Sharaa បានចង្អុលបង្ហាញពីតម្រូវការ ដើម្បីផ្តោតលើការរួបរួម និងការស្ដារឡើងវិញនូវប្រទេសស៊ីរី។
ទូរទស្សន៍នេះ បានឲ្យដឹងទៀតថា មេដឹកនាំនៃអាជ្ញាធរថ្មីនេះ ក៏បានបញ្ជាក់ផងដែរ៖«ការផ្លាស់ប្តូរដែលបានកើតឡើង នៅលើឆាកនយោបាយ ដែលធ្វើឲ្យវាចាំបាច់ ដើម្បីធ្វើបច្ចុប្បន្នភាព»សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០១៥ ដែលកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ដំណោះស្រាយនយោបាយ នៅក្នុងប្រទេសស៊ីរី «ដើម្បីឲ្យសមស្របទៅនឹងការពិតថ្មី»។
លោក Al-Sharaa បានចង្អុលបង្ហាញពីសារៈសំខាន់នៃការបង្កើតលក្ខខណ្ឌសុវត្ថិភាពសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួន ក៏ដូចជាការគាំទ្រផ្នែកសេដ្ឋកិច្ច និងនយោបាយសម្រាប់ជនភៀសខ្លួនទាំងនេះ។