[UPDATE] នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សា នៅអាស៊ាន

2024/12/16 11:55:50 pm        23

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ បានតែងតាំងអ្នកនយោបាយជើងចាស់ និងជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ គឺលោកមហាសេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាទីប្រឹក្សាផ្ទាល់របស់លោក នៅពេលដែលលោកក្លាយជាប្រធានប្លុកនៃតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំក្រោយ៕

លោក Anwar បានប្រាប់ឲ្យដឹងថា តួនាទីរបស់លោក ថាក់ស៊ីន ក្នុងអំឡុងពេលលោកធ្វើជាប្រមុខដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នឹងស្ថិតក្នុងសមត្ថភាពក្រៅផ្លូវការ រួមជាមួយនឹងទីប្រឹក្សាមកពីប្រទេសមួយចំនួន ក្នុងចំណោមរដ្ឋសមាជិកទាំង ១០ របស់ប្លុកនេះ។

លោក Anwar បានធ្វើសេចក្តីប្រកាសនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីរបស់នាយករដ្ឋមន្ត្រី គឺលោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន និងជាសមាជិកទី៤ នៃគ្រួសារស៊ីណាវ៉ាត់ ដែលបានកាន់មុខតំណែងនយោបាយកំពូលរបស់ប្រទេសថៃ។

នៅឯសន្និសីទសារព័ត៌មានរួមជាមួយលោកស្រី ផែថងថាន លោក Anwar បាននិយាយអំពីលោក ថាក់ស៊ីន ថា៖ «សូមអរគុណចំពោះការយល់ព្រម ចំពោះរឿងនេះ ព្រោះយើងត្រូវការបានប្រយោជន៍ពីបទពិសោធន៍របស់រដ្ឋបុរសបែបនេះ»។

លោក ថាក់ស៊ីន វ័យ ៧៥ឆ្នាំ គឺជាឥស្សរជនដ៏លេចធ្លោលើនយោបាយថៃ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយគេរំពឹងយ៉ាងទូលំទូលាយថា លោកមានឥទ្ធិពលដល់ការបង្កើតរដ្ឋាភិបាលបច្ចុប្បន្ន ដោយសារឃើញមានការគ្រប់គ្រងជាច្រើន ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ 

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានរារាំងមិនឲ្យចូលកាន់តំណែង ក្នុងប្រទេស បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ជាការចោទប្រកាន់ ដែលលោកត្រូវគេចខ្លួនអស់រយៈពេល ១៥ឆ្នាំ ដោយរស់នៅនិរទេសខ្លួន ខណៈដែលលោកនៅតែជាតួអង្គដ៏សំខាន់នៅក្នុងភាពចលាចលជាបន្តបន្ទាប់ឥតដាច់ ពេលវិលមកកាន់ប្រទេសវិញ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm