ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងរួមដំណើរជាមួយគ្រួសារ ងោកមួយភាំងរេចង្កូតទៅបុកក្បាលនាគថ្មគល់ស្ពានអាកាស៧មករាបណ្តាលអោយបាក់មួយកង់ខ្ទាតមកកណ្តាលផ្លូវ និងរថយន្តរងការខូចខាតមួយកំណាត់មុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីត្រង់ចំណុចខាងកើតគល់ស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកម៉ាសស្តា ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AW-6716បើកបរដោយបុរសម្នាក់រួមដំណើរជាមួយគ្រួសារ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគួរសមខណៈពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលនាគថ្មគល់ស្ពានអាកាស៧មករាបណ្តាលអោយបាក់មួយកង់ខ្ទាតចេញមកកណ្តាលផ្លូវតែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះទេរងការខូចខាតតែរថយន្តមួយកំណាត់មុខ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចជំនាញមូលរដ្ឋានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ


