ប្រធានាធិបតីស្លូវ៉ាគីលោក Peter Pellegrini បាននិយាយថា លោកសង្ឃឹមថា កិច្ចពិភាក្សាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន TASR បានដកស្រង់សម្តីលោក ដែលបាននិយាយថា៖«ខ្ញុំជឿថា គ្រប់ភាគីនៃជម្លោះអ៊ុយក្រែន នឹងអង្គុយនៅតុចរចា ក្នុងពេលឆាប់ៗនេះ» ។ «ទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមើលស្ថានការណ៍ជាក់ស្តែង វាគួរតែត្រូវបានកត់សម្គាល់ថា គ្មាននរណាម្នាក់នៅអឺរ៉ុប ដែលមានហេតុផល គិតឥឡូវនេះថា វានឹងអាចឈានទៅដល់សន្តិភាព ប្រសិនបើគ្មានការបាត់បង់ទឹកដីរបស់អ៊ុយក្រែនទេ»។
យោងតាមលោក Pellegrini ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែឧសភា ឆ្នាំ ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបលើកទី ៨០នៃជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទី ២ អាចជំរុញដំណើរការនៃដំណោះស្រាយនៃស្ថានភាពជុំវិញអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ការចូលរួមរបស់លោក Fico នៅក្នុងព្រឹត្តិការណ៍ នៅទីក្រុងមូស្គូ គួរតែត្រូវបានគេមើលឃើញថា ជា «ការលើកកម្ពស់ការចងចាំនៃជីវិតមនុស្សរាប់លាននាក់ ដែលបានពលីដោយសហភាពសូវៀត ក្នុងនាមសេរីភាពនៃប្រទេសស្លូវ៉ាគីផងដែរ»។

