
ភ្នំពេញ៖ ជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង ១៤:០០ រសៀលនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅ ក្នុងហ្វេសប៊ុករបស់ក្រសួង។ ប្រភពដដែលរំលឹកឱ្យដឹងថា ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត បានចាប់គំរាមកំហែងខ្លាំងនៅថ្ងៃទី២៣ ខែតុលា។ នៅថ្ងៃទី២៧ ខែតុលា ជំនន់បានឡើងដល់ចំណុចកំពូលអតិប រមា ៦,៥៨ម៉ែត្រ លើសកម្ពស់ហានិភ័យដែលកំណត់ត្រឹម ៥,១០ម៉ែត្រទៅទៀត។ នៅថ្ងៃទី២៨ ខែតុលាទឹកចាប់ផ្តើមស្រកចុះ។ នៅវេលាម៉ោង១៤:០០នាទីរសៀលនាថ្ងៃទី២៩ ខែតុលានេះ កម្ពស់ទឹកស្ទឹងព្រែ កត្នោតមានត្រឹម ៥,០៨ម៉ែត្រ កម្ពស់ទឹកបែបនេះ គឺបានឆ្លងផុតនូវហានិភ័យជាស្ថាពរហើយ។
ប្រភពដដែលក៏បានរំលឹកឱ្យដឹងដែរថា យុទ្ធនាការអន្តរាគមន៍បិទភ្ជិតទំនប់នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធ នធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបា លរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចម្រុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ស្ថិតនៅភូមិកន្ទុយទឹក លើសណ្តស្ទឹងព្រែកត្នោត ដែលបានកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគេបានលុបជាច្រើនឆ្នាំមកហើយ ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងស កម្ម រហូតបានបិទភ្ជិតតួទំនប់តាំងពីថ្ងៃទី២៨ ខែតុលា និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។
ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ក៏បានជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបម្រើដល់ការធ្វើច រាចរណ៍ជាប្រក្រតីភាពឡើងវិញផងដែរ។
ប្រភពពីអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឱ្យដឹងកាលពីថ្ងៃទី២៨ ខែតុលាថា ជំនន់នេះបានបង្កផលប៉ះពាល់ដល់ផ្ទះ៣៣៥៤ខ្នង, ផ្លូវ៣៨កន្លែង, សាលារៀន០៣, មណ្ឌលសុខភាព០២, វត្ត០៣, សាលាសង្កាត់០២, ប៉ុស្តិ៍រដ្ឋបាល០២ និងផ្ទៃដីកសិកម្មជាង ១៥០ ហិកតា៕ ដោយ៖ គង់ ឌិន







