នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកគ្រោងនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ ដល់រោងចក្រថាមពលស្រីលង្កា ហើយពួកយើងនឹងធ្វើការលើការតភ្ជាប់បណ្តាញថាមពលរបស់ប្រទេសទាំង ២ ក៏ដូចជាដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរប្រេងរវាងប្រទេសជិតខាងទាំង ២ ។
លោក Modi ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake នៅក្នុងរដ្ឋធានីញូវ ដែល្លី ។
ឥណ្ឌាបានរៀបចំពិធីស្វាគមន៍លោក Dissanayake នៅឯវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីញូវដែល្លី ។ ក្រោយមក លោក Dissanayake បានចូលរួមពិធីដាក់កម្រងផ្កា នៅស្តូបអនុស្សាវរីយ៍របស់បិតាប្រជាធិបតេយ្យលោកមហាត្មះ គន្ធី ។
ឥណ្ឌា និងស្រីលង្កា បានចែករំលែកទំនាក់ទំនងច្រើនសតវត្សរ៍មកហើយ ក្នុងនោះប្រទេសកោះស្រីលង្កា ក្លាយជាសមាជិកសំខាន់នៅក្នុងគោលនយោបាយជិតខាងជាធំរដ្ឋាភិបាលរបស់លោក Modi និងគំនិតផ្តួចផ្តើមសន្តិសុខ និងកំណើនសម្រាប់តំបន់ទាំងអស់ ៕


