ចិននិយាយថា ផែនការដំឡើងពន្ធរបស់អាមេរិក គឺ «កាន់តែធ្វើឲ្យស្ថានការណ៍អាក្រក់ទៅៗ»

2024/12/17 03:23:04 am        132


ប្រទេសចិន នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ បានឲ្យដឹងថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធលើការនាំចូលរបស់ចិនបន្ថែមទៀតនោះ គឺត្រឹមតែ «ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ» ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្ដោតលើសមាសធាតុបន្ទះសូឡា និងផលិតផលផ្សេងទៀត។

ចំណាត់ការដែលត្រូវបានប្រកាសដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានបញ្ចប់ដំណើរការពិនិត្យឡើងវិញនូវកាតព្វកិច្ចពន្ធគយដែលត្រូវបានដាក់ អំឡុងរដ្ឋបាលដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump។

តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បាននិយាយថា អត្រា សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ (បន្ទះសូឡា) និងប៉ូលីស៊ីលីកូន (Polysilicon) ត្រូវបានកំណត់ដំឡើងទ្វេដងរហូតដល់ ៥០ភាគរយ នៅក្នុងខែមករា ដោយនេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹង «គោលនយោបាយ និងការអនុវត្តដែលបង្កគ្រោះថ្នាក់» របស់ប្រទេសចិន។ 

តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងគោលនយោបាយនេះ ប្រទេសចិនបានរិះគន់ខ្លាំងៗ ដោយនិយាយថា ការដំឡើងពន្ធខ្ពស់នេះ គឺ «កាន់តែធ្វើឲ្យស្ថានការណ៍អាក្រក់ទៅៗ» ហើយនឹងត្រឹមតែនាំឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់អាមេរិកប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm