ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ

2024/12/17 04:12:04 pm        199

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ការសាងសង់នូវទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បាន​គេហដ្ឋាន​ស្នាក់នៅប្រកបដោយភាពងាយស្រួល ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូងដល់ជាងពីររយហិកតា។

-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ បរទេសធ្លាប់ឮថាកម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះ បរទេសគេមានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំងក្រោយឃើញកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ និងបានក្លាយជាប្រទេសមានសុខសន្តិភាព ដោយបានក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ។

-សម្ដេចធិបតីសង្ឃឹមជឿជាក់ថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅ តាមភូមិសាស្រ្ត មិនត្រឹមតែជួយសម្រួលដល់ភាពងាយស្រួល ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅនឹង កន្លែងប៉ុណ្ណោះទេ ថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗផងដែរ ដូចជាការតភ្ជាប់ជាមួយកោះនរា ជាដើម។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តែង​សុទិដ្ឋិនិយម​ថា តំបន់អរិយក្សត្រនឹង មានភាពរីកចម្រើនដូចខាងលេចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានឆ្លងកាត់ងាយស្រួលឆ្លងកាត់ផងដែរ។

-សម្តេចធិបតីជឿជាក់ថា ក្រោយស្ពានមិត្តភាពកម្ពុជា-កូរ៉េសាងសង់រួចជាស្ថាពរ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ និងប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ មានភាពងាយ ស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងចំណោមទំហំដីជាង២០០ហិកតា ហើយចំណាយដី១ភាគ៣សម្រាប់ធ្វើផ្លូវសម្រាប់ សាធារណៈ គឺពិតជាត្រឹមត្រូវ ​ហើយសម្តេច សូមប្រកាសគាំទ្រចំពោះគម្រោងបែបនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នឹងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទិសខាងកើតកាន់ តែច្រើនបន្ថែមទៀត ហើយកន្លែងនេះ បានប្រែក្លាយជាដីខ្សាច់ដុះស្មៅចោល ក្លាយទៅជាកន្លែងមាន សេដ្ឋកិច្ចកាន់តែច្រើន។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗនេះ ហើយ​ដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់បាន ដោយសម្តេចបានលើកឡើងថា ផ្ការីករបស់បុគ្គលចាស់វស្សាដែលបានកំពុងអំពាវនាវនៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ។ ការលើកឡើងរបស់សម្តេចបែបនេះគឺ ចង់ចំអកឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរត់ចោលស្រុកមួយចំនួន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពដែលកម្ពុជារកបានក្នុងពេល២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងមកហើយសម្រាប់៥០០ឆ្នាំកន្លងមក ប៉ុន្តែ​មហិច្ឆតា របស់សម្តេច មិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពរហូតទៅ ដូច្នេះសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះ ឲ្យខាងតែបាន។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា រំលឹកជាថ្មីម្តងទៀតថា ផលលាភនៃសុខសន្តិភាព នឹង ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm