ប្រជាពលរដ្ឋបារាំងនៅកោះម៉ាយ៉ត់ស្រែករកជំនួយខណៈមនុស្សចាប់ផ្ដើមស្លាប់ព្រោះគ្មានទឹកនិងអាហារក្រោយព្យុះស៊ីក្លូន

2024/12/17 04:19:20 pm        98

ប្រជាជននៅលើកោះម៉ាយ៉ត់(Mayotte)កំពុងស្រែកដង្ហើយរកជំនួយក្រោយព្យុះស៊ីក្លូនជីដូ(Chido) ដែលមានល្បឿនខ្យល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លិចបំផ្លាញដែនដីនៃមហាសមុទ្រឥណ្ឌារបស់ប្រទេសបារាំង។

មនុស្សចាប់ផ្តើមស្លាប់ដោយសារការស្រេកឃ្លាន ព្រោះគ្មានទឹក និងអាហារ បន្ទាប់ពីព្យុះស៊ីក្លូនបានវាយប្រហារដ៏បំផ្លិចបំផ្លាញ ជាទីដែលផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាត។

ព្យុះស៊ីក្លូន ជីដូ (Chido) ត្រូវបានគេជឿថា ជាព្យុះដ៏មហន្តរាយបំផុត ដែលបានវាយប្រហារលើកោះនេះក្នុងរយៈពេល៩០ ឆ្នាំមិនធ្លាប់មាន ដោយមានទឹករលកកម្ពស់រហូតដល់ ៨ ម៉ែត្រ។

ក្រុមអាជ្ញាធរ និងអ្នកកោះម៉ាយ៉ត់(Mayotte) បាននិយាយថាស្ថានភាពដែលបង្កឡើងដោយព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល៩០ ឆ្នាំ លើទឹកដីនៃមហាសមុទ្រឥណ្ឌារបស់បារាំងនៅពេលនេះ កំពុងបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌។

មនុស្សរាប់រយនាក់ត្រូវបានគេបារម្ភថាបានស្លាប់រួចទៅហើយ ខណៈអភិបាលកោះនេះព្រមានថាចំនួនអ្នកស្លាប់ចុងក្រោយអាចឈានដល់ជិតមួយពាន់ ឬច្រើនពាន់នាក់។

ក្រោយព្យុះស៊ីក្លូន គេបានមើលឃើញជើងភ្នំគ្របដណ្ដប់ដោយផ្ទះសម្បែងរាប់រយខ្នងដួលរាបដល់ដី។ ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត នៅពុំទាន់ដឹងច្បាស់នៅឡើយទេ។

លោកប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់កោះម៉ាយ៉ត់ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈលោកបានសន្យាគាំទ្រដល់បងប្អូនជនរួមជាតិ មន្ត្រីរជ្ឋការ និងក្រុមសេវាសង្គ្រោះបន្ទាន់ ដែលបានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm