រុស្ស៊ី បង្កើនឃ្លាំងអាវុធបាលីស្ទិករបស់ខ្លួនជាមួយមីស៊ីលថ្មី និងការបាញ់សាកល្បងបន្ថែម

2024/12/17 04:21:59 pm        166

ប្រមុខបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ថា ទីក្រុងមូស្គូ កំពុងបង្កើនឃ្លាំងអាវុធបាលីស្ទិករបស់ខ្លួនជាមួយនឹងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រថ្មី រៀបផែនការការបាញ់បង្ហោះ និងអាចបង្កើនការធ្វើតេស្តបាញ់បង្ហោះ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងខាងក្រៅដែលកំពុងកើនឡើង។

នៅក្នុងការព្រមានដ៏ច្បាស់មួយដែលថារុស្ស៊ី នឹងឆ្លើយតប ប្រសិនបើខ្លួនយល់ថាសន្តិសុខត្រូវបានគំរាមកំហែងនោះ លោក សើហ្កេ ការ៉ាកាយ៉េវ (Sergei Karakayev) មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ បាននិយាយថា រុស្ស៊ីគ្រោងនឹងបាញ់សាកល្បងសព្វាវុធរយៈចម្ងាយអតិបរមា ជាផ្នែកមួយនៃការសាកល្បងប្រព័ន្ធថ្មី ដោយព្រមានថា "បើនិយាយពីរយៈចម្ងាយវិញ ពុំមានកន្លែងណាដែលមីស៊ីលរុស្ស៊ី មិនអាចទៅដល់នោះទេ"។

ដោយបញ្ជាក់ជាសាធារណៈលើកដំបូងថា ទីក្រុងមូស្គូកំពុងអភិវឌ្ឍប្រព័ន្ធមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ថ្មី ឈ្មោះថា អូស៊ីណា (Osina) លោក Karakayev សង្កត់ធ្ងន់ថា ការដាក់បញ្ចូល Osina ទៅក្នុងសមរភូមិ និងប្រព័ន្ធថ្មីមួយចំនួនទៀតគឺជាអាទិភាព ហើយទីក្រុងមូស្គូ និងសហរដ្ឋអាមេរិក បន្តផ្តល់ការព្រមានឱ្យគ្នាទៅវិញទៅមកក្នុងពេល ២៤ម៉ោង អំពីគម្រោងបាញ់សាកល្បងមីស៊ីល ICBM និងមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹក។

គួររម្លឹកថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ក្នុងខែវិច្ឆិកា ជាមួយមីស៊ីល អូរ៉េស្នីក (Oreshnik) ក្នុងការឆ្លើយតបដែលទីក្រុងគីវ ប្រើមីស៊ីលអាមេរិក និងអង់គ្លេស ប្រឆាំងនឹងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        1
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm