ប្រមុខ WHO៖ ស្ថានភាពនៅមន្ទីរពេទ្យភាគខាងជើងតំបន់ហ្កាហ្សា "គួរឱ្យរន្ធត់ណាស់"

2024/12/17 04:24:29 pm        87

ប្រមុខអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ថា ទីបំផុតក្រុមការងារមនុស្សធម៌បានទៅដល់មន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលណើរការតែមួយគត់នៅភាគខាងជើងតំបន់ហ្កាហ្សា កាលពីចុងសប្តាហ៍នេះដើម្បីចែកចាយប្រេងឥន្ធនៈ អាហារ និងឱសថ ហើយបានមើលឃើញស្ថានភាព "ដ៏គួរឱ្យរន្ធត់តក់ស្លុត" យ៉ាងខ្លាំងនៅទីនោះ។

មន្ទីរពេទ្យ កាលម៉ាល់ អាដវ៉ាន់ (Kamal Adwan) មានទីតាំងនៅតំបន់ បេតឡាហ៊ីយ៉ា (Beit Lahia) ជាទីក្រុងមួយនៅចំកណ្តាលនៃប្រតិបត្តិការយោធាអ៊ីស្រាអែលដ៏ខ្លាំងក្លា ក្នុងគោលបំណងរារាំងក្រុមហាម៉ាស មិនឱ្យប្រមូលផ្តុំគ្នាឡើងវិញនៅភាគខាងជើងដែនដីហ្កាហ្សា។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានបង្ហោះលើបណ្ដាញសង្គម X ថា៖ បន្ទាប់ពីការប៉ុនប៉ងជាច្រើនដង ទីភ្នាក់ងារសុខភាព UN និងដៃគូ បានទៅដល់មន្ទីរពេទ្យនោះ "កាលពីប៉ុន្មានថ្ងៃមុន ស្របពេលការបំផ្ទុះគ្រាប់បែកនៅតំបន់ជុំវិញមន្ទីរពេទ្យ អំឡុងពេលបេសកកម្ម" ដោយបន្ថែមថា កិច្ចប្រឹងប្រែងផ្តល់ជំនួយចាំបាច់ ត្រូវបានរារាំងម្តងហើយម្តងទៀត។

នៅដើមខែធ្នូនេះ WHO បានលើកឡើងថា ក្រុមបេសកកម្មរបស់ខ្លួនស្ថិតក្នុងចំណោមមនុស្សមួយចំនួនធំដែលភៀសខ្លួនចេញពីមន្ទីរពេទ្យ ដោយសារមានអរិភាពខ្លាំងពេកនៅជុំវិញកន្លែងនោះ។

ចាប់តាំងពីការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែលសម្លាប់មនុស្សប្រមាណ ១.២០០នាក់កាលពីខែតុលា ឆ្នាំមុនមក ប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤៥.០០០នាក់ នៅហ្កាហ្សា ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលអង្គការសហប្រជាជាតិចាត់ទុកថាអាចទុកចិត្តបាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm