រដ្ឋអាជ្ញាស្នើឱ្យលោកYoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងបង្ហាញខ្លួននៅថ្ងៃសៅរ៍ ដើម្បីសាកសួរជុំវិញច្បាប់អាជ្ញាសឹក

2024/12/17 05:16:49 pm        71

ក្រុមមន្ត្រីឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមរជ្ឋអាជ្ញាបានស្នើជាថ្មីម្តងទៀតឱ្យប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងរួចលោក Yoon Suk Yeol បង្ហាញខ្លួនដើម្បីការសាកសួរលើបទចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាចជុំវិញការដាក់ច្បាប់អាជ្ញាសឹក ដែលបរាជ័យរបស់លោក។

រដ្ឋអាជ្ញាបាននិយាយថា ប្រសិនបើលោក Yoon ខកខានបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ពួកគេនឹងពិចារណាស្វែងរកដីកាចាប់ខ្លួន។

ដោយសារលោកYoon មិនបានគោរពតាមការកោះហៅលើកទីមួយដែលបានចេញ គេនៅតែមិនប្រាកដថាតើរូបលោកនឹងឆ្លើយតបចំពោះការកោះហៅលើកទីពីរឬអត់នោះទេ។

រដ្ឋអាជ្ញាបានចាត់ទុកលោក Yoon ជាបុគ្គលសំខាន់ ដែលទទួលខុសត្រូវចំពោះការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ ដោយជឿថាសកម្មភាពរបស់លោកលើសពីភារកិច្ចប្រធានាធិបតីដែលអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀត។

ប្រសិនបើលោកឆ្លើយតបនឹងការកោះហៅ នោះនឹងក្លាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រធានាធិបតីក្នុងតំណែងបង្ហាញខ្លួននៅចំពោះមុខរដ្ឋអាជ្ញាក្នុងនាមជាជនសង្ស័យ។

ដោយឡែក ក្រុមស៊ើបអង្កេតចម្រុះរបស់នគរបាល ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ និងអង្គភាពស៊ើបអង្កេតរបស់ក្រសួងការពារជាតិ ក៏បានស្នើសុំឱ្យលោក Yoon បង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃពុធសប្ដាហ៍នេះ ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm