អាមេរិក៖ ទាហានកូរ៉េខាងជើងជាច្រើន បានស្លាប់នៅក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន

2024/12/17 05:20:41 pm        133

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ថា កងទ័ពកូរ៉េខាងជើង បានចូលរួមការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅតំបន់ឃើស (Kursk) ជាលើកដំបូង ប្រឆាំងនឹងអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោន មានការចង្អុលបង្ហាញថា ទាហានកូរ៉េខាងជើងជាច្រើន បានស្លាប់ និងរងរបួស។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានប្រាប់អ្នកសារព័ត៌មានថា "យើងវាយតម្លៃថា ទាហានកូរ៉េខាងជើង បានចូលរួមក្នុងការប្រយុទ្ធនៅតំបន់ Kursk ហើយក៏មានការចង្អុលបង្ហាញថា ពួកគេបានរងគ្រោះធ្ងន់ធ្ងរ ដែលមានទាំងអ្នកស្លាប់ និងរបួសជាច្រើន"។

លោក Ryder បន្ថែមថា លោកមិនអាចឱ្យព័ត៌មានលម្អិតពីចំនួនអ្នកស្លាប់ និងរបួសរបស់កូរ៉េខាងជើងទេ ប៉ុន្តែអាចបញ្ជាក់បានថា ទាហានទីក្រុងព្យុងយ៉ាង បានចូលប្រយុទ្ធកាលពីសប្តាហ៍មុន។

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា អង្គភាពកូរ៉េខាងជើង ដែលកំពុងប្រយុទ្ធរួមគ្នានឹងរុស្ស៊ី មានទាហានយ៉ាងហោចណាស់ ៣០នាក់ ដែលស្លាប់ ឬរបួស នៅជុំវិញភូមិជាច្រើននៅជួរមុខក្នុងតំបន់ Kursk របស់រុស្ស៊ី កាលពីចុងសប្តាហ៍។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែននោះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា រុស្ស៊ីកំពុងប្រើប្រាស់កងទ័ពកូរ៉េខាងជើង ក្នុងចំនួនដ៏ច្រើនជាលើកដំបូង ដើម្បីវាយបកនៅតំបន់ Kursk ដែលអ៊ុយក្រែន បានបើកការវាយលុកឆ្លងព្រំដែនកាលពីខែសីហា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm