បាតុករឡើងលើទីតាំងប្រវត្តិសាស្ត្រ Brandenburg Gate ទីក្រុងប៊ែកឡាំង ក្នុងសាមគ្គីភាពជាមួយរដ្ឋបាលក្រុមឃឺដ នៅស៊ីរី

2024/12/17 10:57:08 am        85

កាលពីថ្ងៃច័ន្ទ ទី១៦ ខែធ្នូ មនុស្សជាច្រើនមកពីក្រុម «Riseup 4Rojava» បានធ្វើបាតុកម្មនៅទីតាំងប្រវត្តិសាស្ត្រ Brandenburg Gate ក្នុងទីក្រុងប៊ែកឡាំង។ ក្រុម Rojava គឺជាឈ្មោះជនជាតិឃឺដសម្រាប់រដ្ឋបាលស្វយ័តនៅប្រទេសស៊ីរីខាងជើង និងខាងកើត។

ក្រុមអ្នកតវ៉ា បានឡើងលើទីតាំងប្រវត្តិសាស្ត្រ Brandenburg gate និងបានលើកបដាដែលមានអំណានថា «ដើម្បីលទ្ធិប្រជាធិបតេយ្យនៅស៊ីរី / ការពារក្រុម Rojava»។

ក្រុមនេះបានប្រកាសថា ពួកគេទាមទារឱ្យប្រទេសអាល្លឺម៉ង់ បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ប្រទេសទួរគី ជាអ្នកគាំទ្រក្រុមឧទ្ទាមដែលបានប៉ះទង្គិចជាមួយក្រុមឧទ្ទាមឃឺដ។ ក្រុមនេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ទទួលស្គាល់ រដ្ឋបាលស្វយ័តនៅប្រទេសស៊ីរីខាងជើង និងខាងកើតផងដែរ។

ដោយឈរនៅលើកំពូលនៃទីតាំងប្រវត្តិសាស្ត្រ Brandenburg Gate សកម្មជនបាននិយាយថា «យើងជឿជាក់ថា ការទាមទារទាំងនេះគឺចាំបាច់ដើម្បីធានាឱ្យមានលទ្ធិប្រជាធិបតេយ្យនៅស៊ីរី» ។

នគរបាល បានឲ្យក្រុមបាតុករចុះពីលើអគារ កំណត់អត្តសញ្ញាណ និងចាប់ផ្តើមការស៊ើបអង្កេតពីបទរំលោភចូលតំបន់ហាមឃាត់ និងធ្វើឱ្យខូចខាតសម្បត្តិសាធារណៈ។

ដោយរដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ក្រុម Hayat Tahrir al-Sham (HTS) គឺជាក្រុមអ៊ីស្លាមនិយម បានបង្ហាញខ្លួននៅទីក្រុងដាម៉ាស ចាប់តាំងពីការផ្តួលរំលំ លោក Bashar al-Assad។

ក្រុមឧទ្ទាមគាំទ្រដោយទួរគី នៅស៊ីរីភាគខាងជើង បានប៉ះទង្គិចជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមឃឺដ។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគ្រប់គ្រងតំបន់វាលប្រេងធំៗមួយចំនួននៅប្រទេសស៊ីរី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិក ប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am