ក្មេងស្រីជំទង់ម្នាក់បាញ់សម្លាប់មិត្តភក្តិ និងគ្រូបង្រៀន នៅសាលារៀន រដ្ឋ Wisconsin

2024/12/17 11:08:27 am        165

ការបាញ់ប្រហារនៅសាលារៀនគ្រឹស្តសាសនាមួយកន្លែងក្នុងទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានបណ្តាលឲ្យសិស្សជំទង់ម្នាក់ និងគ្រូបង្រៀនម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដែលធ្វើឲ្យសហគមន៍សាសនាតូចមួយនេះកាន់ទុក្ខ នៅប៉ុន្មានថ្ងៃមុនពេលសាលារៀននឹងត្រូវបិទសម្រាប់បុណ្យណូអែល។

ប្រភពពីអាជ្ញាធរបាននិយាយ ថា ជនសង្ស័យជាក្មេងស្រីជំទង់អាយុ ១៧ ឆ្នាំ ហើយត្រូវបានគេជឿថា បានសម្លាប់ខ្លួនឯងដោយកាំភ្លើង។

អង្គភាពនគរបាលទីក្រុង Madison បាននិយាយនៅលើបណ្តាញសង្គមថា ការបាញ់ប្រហារ បានកើតឡើងនៅសាលារៀនគ្រឹស្តសាសនាមួយកន្លែង ជាគ្រឹះស្ថានឯកជន ដែលបង្រៀនសិស្សប្រមាណ ៤០០ នាក់ មានចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២។

នគរបាលរដ្ឋ Wisconsin បានបន្ថយចំនួនអ្នកស្លាប់មកនៅត្រឹម៣នាក់ រួមទាំងអ្នកបាញ់ប្រហារ ពីចំនួន៥នាក់ ដែលបានរាយការណ៍លើកដំបូង។

វីដេអូ ពីកន្លែងកើតហេតុ បានបង្ហាញពីការឆ្លើយតបបន្ទាន់ទ្រង់ទ្រាយធំមួយ រួមមានទាំងនគរបាល រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យ។

យោងតាមគេហទំព័រទិន្នន័យពីការបាញ់ប្រហារនៅតាមសាលារៀន K-12 បានឱ្យដឹងថា ឆ្នាំនេះ មានការបាញ់ប្រហារនៅសាលារៀនចំនួន៣២២កន្លែង ក្នុងសហរដ្ឋអាមេរិក។ នោះគឺជាចំនួនសរុបខ្ពស់បំផុតទីពីរ ចាប់តាំងពីឆ្នាំ១៩៦៦ ។

អ្នកបាញ់ប្រហារ ត្រូវបានគេរកឃើញស្លាប់នៅក្នុងសាលារៀននៅពេលនគរបាលទៅដល់។ នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់មនុស្ស៦នាក់ផ្សេងទៀត ត្រូវបានដឹកចេញពីកន្លែងកើតហេតុ ទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am