សម្តេចធិបតី៖ ផ្ការីកមានអគារខ្ពស់ៗដូចសព្វថ្ងៃដែលប្រជាជនចង់បាន ផ្ការីកបែបញុះញង់ បំផ្លាញភាព​សុខសាន្ត​ប្រទេសជាតិ ពួកគាត់មិនត្រូវការនោះទេ

2024/12/17 06:42:44 pm        99

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗ ដូចសព្វថ្ងៃនេះហើយ ដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់ ។ ដោយសម្ដេច លើកឡើងបែបចំអកឲ្យអ្នកនយោបាយចាស់វស្សា និងបក្សពួកដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះថា ផ្ការីក ដែលបាននឹងកំពុងញុះញង់នៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ ខណៈ ផ្ការីកបែបអុចអាលនេះ វានឹងបំផ្លាញសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាជនដែលពួកគាត់កំពុងមានសព្វថ្ងៃនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ពេលនេះ ប្រជាជនកម្ពុជាបានកំពុងរស់នៅដោយភាព​សុខសាន្ត​ក្រោមម្លប់នៃសុខសន្តិភាព ហើយមានបុគ្គលចាស់វស្សាម្នាក់​ធ្វើចលនា​ដោយបង្កើត «ផ្ការីក» ដើម្បីញុះញង់ឲ្យពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទៅតាមការចង់បានរបស់គេ និងបក្សពួក តែទោះជាយ៉ាងណាប្រជាពលរដ្ឋពួកគាត់មិន ត្រូវការផ្ការីករបស់ក្រុមឧទ្ទាមទាំងនោះទេ គឺគាត់ត្រូវការផ្ការីករបស់រាជរដ្ឋាភិបាល ដែលកំពុងថែរក្សា និងអភិវឌ្ឍន៍ នាពេលសព្វថ្ងៃនេះ ដូចជា​ការកសាងនូវអគារខ្ពស់ៗ ស្ពាន ផ្លូវថ្លល និងសមិទ្ធផលជាច្រើនទៀត​ដែលផ្តល់ភាពសុខសាន្តដល់​ការរស់នៅរបស់ពួកគាត់។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរលឹក​អំពី​តម្លៃនៃសុខសន្តិភាពបន្ថែម ទៀតផងដែរថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ដូចជា​អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជា​កន្លែងដុះស្មៅ​ពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ​ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។

សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល ២៦ឆ្នាំមកនេះ គឺមាន​រយៈពេលវែងមកហើយសម្រាប់៥០០ឆ្នាំ កន្លងមកនេះ ប៉ុន្តែ​មហិច្ឆតា​របស់​សម្តេចមិនចង់បានត្រឹម​តែប៉ុណ្ណឹងទេ ​គឺចង់បានសុខសន្តិភាពជានិរន្តតទៅ ​ដូច្នេះ​សម្តេចបានបន្តអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋបន្តថែរក្សា ​និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm