ប្រធាន​ផ្នែក​មនុស្សធម៌​អង្គការសហប្រជាជាតិ​ជំ​រុញ​ឱ្យ​ផ្តោត​លើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/10/30 04:41:04 am        364

​UN៖ ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិមាន​សារ​បន្ទាន់​មួយ ​សម្រាប់​មេ​ដឹកនាំនៃ​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​លូតលាស់​ជាងគេ​ទាំង ២០ របស់​ពិភពលោក​នៅ​ចុង​សប្តាហ៍​នេះ​ថា ផ្តោត​លើ​ការ​ព្រួយបារម្ភ​អំពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈសេដ្ឋកិច្ច​របស់​ប្រទេសនេះ​កំពុង​ដួល​រលំ ហើយ​ប្រជាជន​ពាក់​កណ្តាល​ប្រឈម​ទៅ​នឹង​ហានិភ័យ គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ ហើយ​ព្រិល​បាន​ចាប់ផ្ដើម​ធ្លាក់​។

លោក Martin Griffiths បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ​ជា​មួយ​សារព័ត៌មាន Associated Press ថា ​ពាក់​កណ្តាល​នៃ​កុមារ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​អាយុ​ក្រោម​ ៥​ឆ្នាំ​មាន​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​ខ្លាំង ហើយ​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កញ្ជ្រឹល​នៅ​គ្រប់​ខេត្ត​នីមួយៗ ដែល​ជា​ភ្លើង​ក្រហម​សម្រាប់​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​សង្គម​។​ លោក​បាន​និយាយថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) កំពុង​ផ្តល់​ស្បៀងអាហារ​ដល់​ប្រជាជន ៤​​លាន​នាក់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ពេល​នេះ ប៉ុន្តែ​អង្គការសហប្រជាជាតិ​បាន​ព្យាករណ៍​ថា​ ដោយសារតែ​រដូវរងា និង​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច វា​នឹង​ចាំបាច់​ត្រូវ​ផ្តល់​ស្បៀងអាហារ​រហូតដល់​ចំនួន​ ៣​ដង​នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ១២​លាន​នាក់​ដែល​ត្រូវការ​ជំនួយ​។

អង្គការ​ស្បៀង​អាហារ​ពិភពលោក​ (WFP) បាន​អំពាវនាវ​ក្នុង​សប្តាហ៍​នេះ​សម្រាប់​ទឹកប្រាក់​ចំនួន ២០០​​លាន​ដុល្លារ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការរបស់​ខ្លួន​រហូតដល់​ដំណាច់​ឆ្នាំ ហើយ​លោក Griffiths បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ដែល​ផ្អាក​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការ​កាន់​កាប់​របស់​ក្រុម​តា​លី​បង់​កាលពី​ថ្ងៃទី​១៥ ខែ​សីហា រួម​ទាំង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ឱ្យ​ផ្ទេរ​ប្រាក់​នោះ​សម្រាប់​តម្រូវការ​ជំនួយ​មនុស្សធម៌​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am