រោងចក្រផលិតទឹកស្អាតបឹងធំ បានពង្រីកវិសាលភាពសេវាទឹកស្អាត​ជូនប្រជាពលរដ្ឋ​នៅ​តំបន់​ជាយក្រុង

2024/12/17 07:23:40 pm        163

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែល​មានសមត្ថភាពផលិតទឹក ស្អាត ៦ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយរោងចក្រថ្មីនេះ បាន​ពង្រីក​វិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣ ពាន់គ្រួសារ នៅក្នុង ១០ភូមិ ក្នុង​ខណ្ឌ​​កំបូល ធ្វើឱ្យតំបន់ជាយក្រុងទទួលបានទឹកស្អាតប្រើប្រាស់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ នៅថ្ងៃ ១៦ ខែ ធ្នូ ម្សិល​មិញនេះថា ការសម្ពោធដាក់ឱ្យដំណើរជាផ្លូវការរោងចក្រ ផលិតទឹកស្អាតបឹងធំនាពេលនេះ គឺ​ជា​ការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែល​កំណត់យកទឹកជាអាទិភាពគន្លឹះទីបី។ ការផ្គត់ផ្គង់នេះ មិនត្រឹមតែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើប្រាស់​ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបាន​រួម​ចំណែក​ដល់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត គាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់ វិស័យ ដែល​កំពុ​ង​មាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រោងចក្រផលិតទឹកស្អាតបឹងធំនេះ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែលបាន ធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​“មេ្លច” នៅខេត្តកំពត។ រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព ស្រប​តាម​ស្តង់​ដារ​គុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារ​គុណភាព​ទឹកស្អាត​របស់​អង្គការ​សុខភាព​ពិភព​លោក​។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ឆ្នាំ២០៣០។

ជុំវិញរោងចក្រផលិតទឹកស្អាតបឹងធំនេះ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជាអគ្គនាយកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា បើតាមគម្រោង​ផែនការ​មេ​ទី​២ របស់ប្រទេសជប៉ុន ដែលបានសិក្សាឱ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ, ការបង្កើត​រោងចក្រ​ទឹក​ស្អាត​នៅ​តំបន់នេះគឺនៅក្នុងឆ្នាំ ២០៣០ ប៉ុន្តែតាមរយៈនៃកិច្ចសហប្រតិបត្តិការស្ថានទូត ជប៉ុ​ន​នៅ​កម្ពុជា និងការគាំទ្រពីសំណាក់ក្រសួងអាណាព្យាបាល ជាពិសេសពីប្រមុខរាជរដ្ឋាភិបាល បាន​ជំរុញ​បង្កើត​រោងចក្រនេះមុនផែន ការ ដែលធ្វើឱ្យប្រជាជន​នៅ​ក្នុង​ខណ្ឌ​កំបូល​ទទួល​បាន​ទឹក​ស្អាត​ដែលមាន​គុណភាពសម្រាប់ប្រើប្រាស់។

ទាក់ទងរោងចក្របឹងធំនេះ, ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងធំ បាន​សម្តែង​នូវ​ការ​ដឹង​គុណដល់​រាជ​រដ្ឋាភិបាល ជាពិសេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជំរុញបង្កើត​រោង​ចក្រ​ទឹក​ស្អាត​នៅ​ក្នុង​មូល​ដ្ឋានរបស់ពួកគាត់ ដែលប្រការនេះគឺជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការលើក​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានទឹកស្អាតដែលមានគុណភាព និង​មាន​តម្លៃ​សមរម្យ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ខណៈពីមុនតំបន់ពួកគាត់ គឺយក​ទឹក​ស្ទឹង​ព្រែក​មក​ប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជុំវិញការផ្គត់ផ្គង់ទឹកស្អាតនេះ, ឯកឧត្តម ឡុង ណារ៉ូ ថ្លែងឱ្យដឹងថា បច្ចុប្បន្ន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បានកំពុងផ្គត់ផ្គង់ទឹកស្អាត ១ លានម៉ែត្រគីបក្នុងមួយថ្ងៃ ហើយនៅ​ក្នុង​ដំណាក់​កាល​បន្ទាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំពុងសាងសាងរោងចក្រទឹកស្អាតបន្ថែម ដូចជា៖ រោង​ចក្រ​ទឹកស្អាតបាក់ខែងជំហាន៣ មានសមត្ថភាពផលិត ១៩៥ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ, នៅក្នុង​ឆ្នាំ២០២៦ គ្រោងសាងសង់ រោងចក្រថ្មីមួយទៀត គឺរោងចក្រភូមិព្រែក មានសមត្ថភាព ៤៥ ពាន់​ម៉ែត្រ​គីប​ក្នុងមួយថ្ងៃ ហើយជំហានបន្ទាប់ទៀត នឹងបង្កើតរោងចក្រនិរាធ បន្ថែមទៀត មាន​សមត្ថភាព ២០០ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នគម្រោងនេះបានកំពុងសិក្សា។ ដូច្នេះ​ជុំវិញ​ការផ្គត់ផ្គង់ទឹកស្អាតនេះ គិតទៅដល់ឆ្នាំ ២០៣០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមាន​បរិមាណ​ផលិតប្រមាណ ១,៥ លានម៉ែត្រគីបក្នុងមួយថ្ងៃ។ សូមបញ្ជាក់ ក្នុងពិធីសម្ពោធនេះ ក៏​មាន​ការ​អញ្ជើញចូលពី ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដែលជាម្ចាស់​ជំនួយ​នៅ​ក្នុង​គម្រោង​សាង​សង់​រោង​ចក្រ​នេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm