សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់អ្នកជំនាញ និងវិស័យឯក ជនឱ្យសិក្សាលទ្ធភាពកសាងស្ពានលើទឹក និងក្រោមទឹក តភ្ជាប់តំបន់អរិយក្សត្រ និងកោះនរា ដើម្បីជំរុញការតភ្ជាប់ និងការអភិវឌ្ឍនៅគ្រប់តំបន់ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យ មន្ត្រីជំនាញសិក្សាមើលលើការកសាងផ្លូវក្រោមទឹក និងស្ពានពីលើទឹកតភ្ជាប់អរិយក្សត្រ-កោះនរា ដើម្បីសម្រួល ដល់ចរាចរណ៍កាន់តែងាយស្រួល និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ។
សម្តេចធិបតី បានបញ្ជាក់ថា ស្ពានឆ្លងទន្លេនៅជុំវិញតំបន់អភិវឌ្ឍន៍ដែលកើតមានជាបន្តបន្ទាប់ ដូចជា ស្ពាន ជ្រោយចង្វារ ស្ពានឫស្សីកែវ និងព្រះមុនីវង្ស ត្រូវបានកសាងបន្ថែមឡើងដល់ចំនួនពីរទន្ទឹមគ្នា ប៉ុន្តែនៅមិន ទាន់គ្រប់នោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តទៅថ្ងៃក្រោយ មិនមានតែស្ពានប្រភេទនេះមួយទេ នឹងមាន ជាច្រើនសរសៃទៀត ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ ៕ អត្ថបទ៖ មុត សុទ្ធ



