យុវជនបោះជំរំ បែងចែកក្រុមពិភាក្សាគ្នាលើប្រធានបទ «ការអភិវឌ្ឍមូលធនយុវជន​តាមរយៈ​ការងារស្ម័គ្រចិត្ត»

2024/12/17 09:04:17 pm        88

សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១០ឆ្នាំ២០២៤ ក្នុងថ្ងៃទី១៧ ធ្នូ យុវជនជំរំ បាន​បែងចែក​ក្រុមពិភាក្សាគ្នាលើប្រធានបទ ការអភិវឌ្ឍមូលធនយុវជនតាមរយៈការងារស្ម័គ្រចិត្រ ដើម្បីឱ្យយុវជនមានភាពក្លាហាន ចេះពិភាក្សាគ្នាជាក្រុម និងចេះលើក​យក​ប្រធាន​បទ​មក​បក​ស្រាយឱ្យសមស្របនឹងបរិបទសង្គមជាតិ។

 

​បញ្ជាក់ប្រាប់ BTV កញ្ញា ស៊ង ជីងជីង យុវជនស្ម័គ្រចិត្ត ផ្នែកពិធីការ និងសម្របសម្រួល ពិភាក្សា​គ្នា លើប្រធានបទ ការអភិវឌ្ឍមូលធនយុវជនតាមរយៈការងារស្ម័គ្រចិត្ត បានប្រាប់ថា ការ​ពិភាក្សា​នៅ​ពេល​នេះ គឺចង់ឱ្យយុវជនចេះធ្វើបទបង្ហាញ កិច្ចសម្ភាសន៍លើបទបង្ហាញ បានចែក​រំលែក​ចំណេះ​ដឹង​លើការសិក្សាក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ដូចនេះទំាងអស់នេះ ជាឱកាស​សម្រាប់​យុវជន​បង្ហាញស្នាដៃ ចែករំលែកការ សិក្សានានាដល់យុវជនដទៃទៀត អាច​ចាត់​ទុក​ជា​ចំណេះ​ដឹង​បំពេញ​បន្ថែមទំាងចំណេះដឹងដែលបានសិក្សា ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងនេះ កញ្ញា​សង្កេត​ឃើញ​យុវជនបោះជំរំ ពិតជាក្លាហាន និងមានចំណេះដឹង ខ្លាំង ដែលបង្ហាញថា យុវជន​កម្ពុជា ពិតជាសរសរទ្រួងរបស់ប្រទេសជាតិនៅថ្ងៃខាងមុខយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសកលលើកទី១០ឆ្នាំ២០២៤នេះ ស្ថិតក្រោមប្រធាន​បទ​យុវជន​ និងមរតកសន្តិភាព ៖ ទស្សនាសៀមរាបឆ្នាំ២០២៤ ហើយគោលបំណង​នៃ​ការ​រៀបចំ​ការ​បោះ​ជំរំ​នេះ គឺដើម្បីឱ្យយុវជនចេះរៀនរស់ជាក្រុមជាមួយយុវជនផ្សេងៗគ្នា ក្នុងការបណ្តុះ​ស្មារតី​ចេះ​ស្រឡាញ់​រាប់អានគ្នា មានន័យថា យុវជនត្រូវប្រើជីវិតនៅឆ្ងាយពីគ្រួសារ បងប្អូន ដោយត្រូវ​រស់​នៅ​ក្នុង​តង់ ត្រូវចេះដាំស្ល ធ្វើម្ហូបដោយខ្លួនឯង រួមនឹងសកម្មភាពលត់ដំជីវិតជាច្រើនទៀត ដូចជា​សកម្ម​ភាព​បណ្តុះបណ្តាលជំនាញទន់ដល់យុវជនឱ្យមានជំនាញ និងចេះធ្វើការងារ​ជួយ​សង្គម​ផ្សេង​ៗ ហើយយុវជននៅមានសកម្មភាពជាច្រើនទៀត រួមនឹងកម្មវិធី វប្បធម៌ និងកម្មវិធី​មនុស្ស​ធម៌​ជា​ដើម​៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm