កងកម្លាំងឃើដដែលគាំទ្រដោយអាមេរិក បានរាយការណ៍ពីការបរាជ័យបទឈប់បាញ់ នៅភាគខាង ជើងស៊ីរី

2024/12/17 10:55:27 pm        203

កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដឹកនាំដោយសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការបង្កើតបទឈប់បាញ់យូរអង្វែង នៅក្នុងតំបន់ Manbij និង Kobani ភាគខាងជើងប្រទេសស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានចោទប្រកាន់ប្រទេសទួរគី និងកងជីវពលសម្ព័ន្ធមិត្តថា បានច្រានចោលបទប្បញ្ញត្តិសំខាន់ៗនៅក្នុងកិច្ចព្រមព្រៀងដែលបានស្នើឡើង រួមទាំងការបញ្ជូនយុទ្ធជននៃក្រុមប្រឹក្សាយោធាតំបន់ Manbij ដែលនៅសេសសល់ និងជនស៊ីវិលដែលកំពុងស្វែងរកការផ្លាស់ទីលំនៅ ទៅកាន់តំបន់មានសុវត្ថិភាព នៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានបញ្ជាក់ការអះអាងនោះ ដោយរាយការណ៍ថា ក្រុមដែលគាំទ្រដោយទួរគីបានបដិសេធមិនអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងដែលបានឈានដល់ ជាមួយ កងកម្លាំង SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានបន្ថែមថា ក្រុមប្រឆាំងទាំងនេះ កំពុងរារាំងការចូលរបស់អឌ្ឍចន្ទក្រហមឃើដ និងក្បួនរថយន្ត«រដ្ឋបាលស្វយ័ត» ដែលមានបំណងជម្លៀសជនស៊ីវិល អ្នកទោស និងសាកសពរបស់អ្នកស្លាប់។

ស្ថានការណ៍នៅតំបន់ Manbij ដែលជាទីក្រុងសំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងជើងប្រទេសស៊ីរី កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង។ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤ កងទ័ពជាតិស៊ីរីដែលគាំទ្រដោយទួរគី បានបើកការវាយលុកទ្រង់ទ្រាយមួយប្រឆាំងនឹងទីក្រុងនេះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងSDF។ ការវាយប្រហារនោះ បាននាំឲ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ការស្លាប់ជនស៊ីវិល និងវិបត្តិមនុស្សធម៌ កាន់ធ្ងន់ធ្ងរឡើង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm