ទីភ្នាក់ងារផ្គត់ផ្គង់អាវុធ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការផលិតយានអាកាសគ្មានមនុស្សបើកមានរយៈកម្ពស់មធ្យម (MUAV) ជាវិធានការមួយ ដើម្បីជួយពង្រឹងសមត្ថភាពឃ្លាំមើលរបស់យោធា លើប្រទេសកូរ៉េខាងជើង។
ពិធីមួយ ត្រូវរៀបចំឡើង នៅក្នុងទីក្រុងកំពង់ផែភាគអាគ្នេយ៍នៃទីក្រុងប៊ូសាន ដើម្បីអបអរដល់ការបញ្ចប់ការសាងសង់់រោងចក្រផលិត ដើម្បីដំឡើងយានអាកាសគ្មានមនុស្សបើក (MUAV)។ នេះបើយោងតាម រដ្ឋបាលកម្មវិធីផ្គត់ផ្គង់គ្រឿងយុទ្ធការណ៍ការពារជាតិ(DAPA)។
DAPA បាននិយាយថា យានដ្រូនដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់កូរ៉េខាងត្បូង Korean Air ត្រូវបានគេរំពឹងថា នឹងមិនត្រឹមតែបង្កើនសមត្ថភាពឃ្លាំមើលរបស់យោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធផលិតក្នុងស្រុកសម្រាប់យានដ្រូនទៀតផង។
យានដ្រូនឈ្លបយកការណ៍នេះ មានសមត្ថភាពហោះហើរ ក្នុងរយៈកម្ពស់ ១០-១២ គីឡូម៉ែត្រ និងចាប់យករូបភាពដែលមានកម្រិតច្បាស់ខ្ពស់ ពីចម្ងាយលើសពី ១០០ គីឡូម៉ែត្រ។ វាមានប្រវែង ១៣ ម៉ែត្រ និងកម្ពស់ ៣ ម៉ែត្រ និងមានស្លាបប្រវែង ២៥ម៉ែត្រ។
DAPA មានបំណងចាប់ផ្តើមបញ្ជូនយន្តដ្រូនទាំងនេះ ទៅឲ្យកងទ័ពអាកាស នៅឆ្នាំ ២០២៧។