ប្រមុខ UN ស្វាគមន៍ការសន្យាផ្តល់ជំនួយដោយអាជ្ញាធរស៊ីរីថ្មី

2024/12/17 11:12:35 pm        52


ប្រមុខផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ (UN) លោក Tom Fletcher បានជួបជាមួយមេបញ្ជាការរដ្ឋបាលថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa និងនាយករដ្ឋមន្ត្រីទើបតែងតាំងថ្មី លោក Mohammed al-Bashir កាលពីថ្ងៃចន្ទ (ទី១៦ ខែធ្នូ) ដើម្បីពិភាក្សាអំពីការបង្កើនជំនួយមនុស្សធម៌ នៅក្នុងប្រទេសនេះ។

បន្ទាប់ពីកិច្ចប្រជុំរបស់លោក Fletcher អគ្គលេខាធិការ UN លោក Antonio Guterres បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចាំផ្ទះ ក្នុងការការពារជនស៊ីវិល ក្នុងនោះរួមទាំងបុគ្គលិកមនុស្សធម៌ផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក Guterres បានរៀបរាប់ថា៖ «ខ្ញុំក៏ស្វាគមន៍ផងដែរ ចំពោះកិច្ចព្រមព្រៀងរបស់ពួកគេ ក្នុងការផ្តល់លទ្ធភាពដល់ប្រតិបត្តិការមនុស្សធម៌ពេញលេញ ឆ្លងតាមរយៈច្រកព្រំដែនទាំងអស់ កាត់បន្ថយការិយាធិបតេយ្យ ជុំវិញការអនុញ្ញាត និងការផ្ដល់ទិដ្ឋាការ សម្រាប់បុគ្គលិកមនុស្សធម៌ ធានាដល់ការបន្តនៃសេវាសំខាន់ៗរបស់រដ្ឋាភិបាល ដែលរួមមានទាំងសុខភាព និងការអប់រំ ហើយចូលរួមការសន្ទនាយ៉ាងស្មោះត្រង់ និងជាក់ស្តែងជាមួយសហគមន៍មនុស្សធម៌ដ៏ទូលំទូលាយ»។

គួរបញ្ជាក់ថា មេដឹកនាំស៊ីរី លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាច បន្ទាប់ពីកងកម្លាំងបះបោរដឹកនាំដោយក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham (THS) បានលុកលុយពេញប្រទេសស៊ីរី នៅក្នុងការវាយលុកដ៏លឿនរហ័សដូចផ្លេកបន្ទោរមួយ ដោយបញ្ចប់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងអស់រយៈពេលជាង ៥០ឆ្នាំដោយគ្រួសាររបស់លោក៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm