តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុបថា ដើម្បីឲ្យ EU បើកកិច្ចសន្ទនាជាមួយអាជ្ញាធរស៊ីរីថ្មី ប្រទេសនេះ ត្រូវតែដកមូលដ្ឋានទ័ពរុស្ស៊ី ចេញពីទឹកដីខ្លួន។
យោងតាមមន្ត្រីរូបនេះបានឲ្យដឹងថា បញ្ហានេះ ត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីសហភាពអឺរ៉ុប ហើយ «រដ្ឋមន្ត្រីការបរទេសជាច្រើន បានសង្កត់ធ្ងន់ថា វាគួរតែជាលក្ខខណ្ឌសម្រាប់ថ្នាក់ដឹកនាំថ្មី ក្នុងការលុបបំបាត់ឥទ្ធិពលរុស្ស៊ី [នៅប្រទេសស៊ីរី]»។
លោកស្រី បានសន្យាថា នឹងបង្ហាញទស្សនៈនេះ ទៅកាន់អាជ្ញាធរស៊ីរីថ្មី ក្នុងអំឡុងពេលកិច្ចប្រជុំការទូតនាពេលខាងមុខ។ លោកស្រី បានកត់សម្គាល់ថា បេសកជនសហភាពអឺរ៉ុប ដែលនៅតែនៅក្នុងទីក្រុងបេរូត នឹងធ្វើការលើការកសាងទំនាក់ទំនងជាមួយអាជ្ញាធរស៊ីរីថ្មី។
លោកស្រី បានបញ្ជាក់ថា៖«គោលបំណងនេះ គឺដើម្បីទាក់ទងជាមួយអាជ្ញាធរថ្មីរបស់ប្រទេសនេះ និងដើម្បីបញ្ជូនសារទៅកាន់ក្រុមមេដឹកនាំថ្មីនេះ អំពីរបៀបដែលពួកគេមានបំណងគ្រប់គ្រង ដូច្នេះយើងយល់កិច្ចការទាំងអស់នេះ» ដោយសំដៅទៅលើស្ថានភាពដ៏ស្មុកស្មាញ នៅក្នុងប្រទេសស៊ីរី។