រដ្ឋបាលក្រុងកោះរ៉ុង ប្រកាន់​យក​ស្ដង់ដារ​សុវត្ថិភាព​សម្រាប់​ការទទួលការ​បើក​ទេសចរណ៍​វ៉ាក់សាំង​ឡើងវិញ

2021/10/30 12:24:04 pm        413

​ព្រះសីហនុ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង បានរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជាមួយប្រតិបត្ដិករទេសចរណ៍ សមាគមដឹកជញ្ជួន ទេសចរណ៍ជលយានខេត្ដព្រះសីហនុ សម្រាប់អាជីវកម្មទេសចរណ៍ក្នុង ខេត្តព្រះសីហនុ និងបន្ដអនុវត្ដតាមសេចក្ដីប្រកាសជា ផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍ វ៉ាក់សាំង ។

ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ប្រតិបត្តិករទេសចរណ៍ ដើម្បី​ជំរុញឱ្យវិស័យ ទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់​ចំណូល​ដល់ប្រជាពលរដ្ឋ និងធានាបាននូវការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

វាជាចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធាន សុវត្ថិភាពទេសចរណ៍ ក៏ដូចជាវិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាលឱ្យបាន ទូលំទូលាយ ដោយមានការចូលរួមអនុវត្តឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ ការអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន “៣ការពារ និង៣កុំ” តាមអនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

កាផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បបរមា (SOP) ពិតជាមាន​សារៈសំខាន់​ណាស់សម្រាប់ ចំណេះដឹងមូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ប្រកបដោយ គុណភាព និងសុវត្ថិភាព ជាពិសេសត្រៀម​ឆ្ពោះ​ទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំ២០២១និងត្រៀមទទួលភ្ញៀវ នៅក្នុងវេទិកា​ទេសចរណ៍អាស៊ាននាពេលខាងមុខ។ នេះជាការលើកឡើងពីលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលកោះរ៉ុង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បាន​លើកឡើងពីការចងក្រង ផែនការយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ​គឺផ្អែកតាមអភិក្រម ជាបុរេលក្ខខណ្ឌចំនួន ០៤៖ ទី១.អត្រានៃការចាក់វ៉ាក់សាំង ​សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២.អត្រានៃការរីករាលដាលជំងឺកូវីដ-១៩ ទី៣.សមត្ថភាពឆ្លើយតប ​និងគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤.ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។

ផែនការយុទ្ធសាស្ត្របើកទេសចរណ៍ វ៉ាក់សាំងអន្តរជាតិ គឺត្រូវបើកជាជំហានចំនួន ៣ជំហាន៖ ជំហានទី១ ជាជំហានចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិឡើងវិញ ដោយកំណត់​យក​គម្រោង​សាកល្បង ​នៅចុងខែវិច្ឆិកា​ ឆ្នាំ២០២១ ​ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ ​និងក្រុងកោះរ៉ុងនៃខេត្ត ព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាបនៅក្នុងខែមករា ឆ្នាំ២០២២។

ជំហានទី២ ចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោង​សាកល្បងនៃជំហាន ទី១ ទទួលបានជោគជ័យ។ ជំហានទី៣ បើកទទួល​ទេសចរណ៍​វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស។

សូមបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ គឺខេត្តមួយដែលមានសក្ដានុពលទេសចរណ៍​ធម្មជាតិ​ច្រើនដូចជាឆ្នេរសមុទ្រជាង ១៧៥គីឡូម៉ែត្រ ដ៏ស្រស់ស្អាតជាងគេលើ ​ពិភពលោក (ឆ្នេរអូត្រេះ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ​ ឆ្នេរលម្ហែ ឆ្នេរព្រែកត្រែង) កោះ៣២ ​មានឆ្នេរខ្សាច់ស្អាតល្អសក្បុស ទឹកសមុទ្រពណ៌ខៀវមានផ្កាថ្ម ​រមណីយដ្ឋានធម្មជាតិ​ (ថ្មរូង ទឹកធ្លាក់ក្បាលឆាយ)។ នៅតាម​បណ្ដាកោះ ភ្ញៀវទេសចរ ​អាចមុជទឹកមើលផ្កាថ្ម ស្ទូចត្រី ជិះទូកលម្ហែកម្សាន្តជុំវិញកោះ ។ល៕

អត្ថបទ ៖ ប៊ុនថា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am