នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati កាលពីថ្ងៃចន្ទ បានផ្តល់ការណែនាំឲ្យបើកស្ថានទូតលីបង់ នៅក្នុងប្រទេសស៊ីរីឡើងវិញ បន្ទាប់ពីវាត្រូវបានបិទ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយសារព្រឹត្តិការណ៍សន្តិសុខ នៅក្នុងប្រទេសនេះ ។
ការអធីប្បាយរបស់លោក Mikati ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក Mikati។ ពុំមានការលើកឡើងពីកាលបរិច្ឆេទជាក់លាក់នៃការបើកឡើងវិញនោះទេ។
ប្រទេសលីបង់ បានបើកស្ថានទូត នៅទីក្រុងដាម៉ាស ជាលើកដំបូង ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីគណបក្សនយោបាយលីបង់មួយចំនួន បានអំពាវនាវឲ្យមានទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានស្នើឲ្យ ស៊ីរីចាត់ទុកប្រទេសលីបង់ ជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញ។