ផលិតផលខ្មែរកាន់តែច្រើនទទួលបានការគាំទ្រនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

2024/12/17 11:49:46 pm        253

ក្រុមអាជីវករដែលចូលរួមតាំងបង្ហាញផលិតផលនានាក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៦ ឆ្នាំ២០២៤នេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និងឲ្យដឹងស្រដៀងគ្នាថា ឆ្នាំនេះ​ទទួល​បាន​លទ្ធផល​ជាទីគាប់ចិត្ត ដោយសារទទួលបាននូវការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្មថ្មីៗ​ថែម​ទៀតក្នុងកា​រព​ង្រីក​ទីផ្សារ​លក់​ទាំង​នៅក្នុ​ង​ស្រុក​ និង​សម្រាប់​នាំចេញ​។

កញ្ញា ប៉ែត សុខណា ម្ចាស់ហាងស្រម៉ៃ មកពីខេត្តសៀមរាប នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កញ្ញាបានរៀបរាប់ថា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មរយៈពេល៤ថ្ងៃកន្លងមកនេះ គឺមាន​អ្នក​ចូល​ទស្សនា​យ៉ាងច្រើនកុះករ ថែមទាំងលក់ដាច់អស់ច្រើនសម្រាប់អតិថិជនចាស់និងថ្មី។ កញ្ញា​បាន​បន្ត​ថា តាមរយៈកម្មវិធីនេះដែរ កញ្ញាក៏ទទួលបាននូវទំនាក់ទំនងថ្មីៗបន្ថែមទៀតពីភ្ញៀវជាតិ និង​អន្តរជាតិ ដែលមានគោលបំណងចង់សហការជាដៃគូក្នុងការពង្រីកអាជីវកម្ម។

កញ្ញា វាសនា វេជ្ជរ៉ាវ៉ា ម្ចាស់អាជីវកម្មខាងផ្នែកអំបុក មកពីខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍នេះ ពិតជាទទួលផ្លែផ្កាល្អៗជាច្រើន ដូចជាជំនួប​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយដៃ​គូនានាទាំងជាតិ អន្តរជាតិ និងការបង្ហាញផ្លូវ​ក្នុងការ​ដាក់​តាំង​បង្ហាញ​លក់​ផលិត​ផល​ខ្មែរ​នៅ​បណ្តាផ្សារទំនើបថ្មីៗបន្ថែមទៀតផ្សេងទៀត។ កញ្ញា បានបន្តទៀតថា អ្វីដែលជា​ក្តីរំពឹង​ទុក​ក្រោយ​ចប់​កម្មវិធីនេះ គឺសង្ឃឹមថា គ្រប់ផលិតផលទាំងអស់ អាចនឹងដំណើរកា​រ​លក់​កាន់​តែ​ល្អ​ប្រសើរ​ទៅ​មុខ​បន្ថែមទៀត ទាំងការដាក់តាំងលក់នៅតាមទីផ្សារ និងការពង្រីកដៃ​គូ​អាជីវកម្ម​នៅ​ក្រៅ​ប្រ​ទេស ខណៈផលិតផលទាំងអស់របស់កញ្ញា មានការ​ទទួល​ស្គាល់​យ៉ាងត្រឹម​ត្រូវ​ពី​ក្រសួ​ង​ស្ថាប័ន​ពាក់ព័ន្ធ និងមានស្តង់ដារ ជាពិសេស​ទំនិញ​ប្រកប​ដោយ​គុណភាព និង​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ទៅ​កាន់​អតិថិជន។

នៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បេសកកម្ម​ចម្បង​របស់​ពិព័រណ៍​នេះ គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស និង​ឱកាស​ធុរកិច្ច ព្រមទាំងជំរុញសកម្មភាពនាំចេញ នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការ​កសាងបណ្ដាញរវាងអ្នកចូលរួមតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រម​ទាំង​អ្នក​ចូល​រួម​ទស្សនា​ពិព័រណ៍ផងដែរ។

សូមបញ្ជាក់ទៀតថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមមូលបទ “យុគ​សម័យ​ថ្មី​នៃពាណិជ្ជកម្ម”តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែល​បង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង។ ពាក្យ “យុគ សម័យថ្មី”ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកប​ដោ​យ​ថាមវន្ត​នៃ​បេសក​កម្ម​ពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុ​វិស័យ​ឆ្នាំ​២០៣០​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm