រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា ជួបពិភាក្សាការងារ

2024/12/18 12:52:13 am        102

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។

គោលបំណងនៃជំនួបគឺ ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡា យ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្ដែងក្ដីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ស្ថាបនិកអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦មក។ អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា “យើងមានក្តីប្រាថ្នាតែមួយ គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាបាននូវស្ថេរភាព ភាពត្រឹមត្រូវ ផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ”។ 

ឆ្លើយតបនឹងសំណួររបស់ លោកវេជ្ជបណ្ឌិត ចំពោះតម្រូវការរបស់ក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គការ បន្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត លើជំនាញផ្នែកទារក និងកុមារ ដើម្បីទទួលបានលទ្ធផលធំធេងជាងមុន ជាមួយនឹងការចំណាយទាប ព្រមទាំងធ្វើការពិចារណាក្នុងការពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកសម្ភព ក្នុងការត្រៀមលក្ខណៈ  សង្គ្រោះគ្រប់ករណីសម្រាលទាំងអស់។ 

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគាំទ្រការពង្រីកគម្រោងបន្ថែមទៅខេត្តរតនគិរី និងបណ្តាខេត្តដាច់ស្រយ៉ាលដ៏ទៃទៀត ជាពិសេសខេត្តតាមបណ្តោយព្រំដែន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្នើលោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ចែករំលែកបទពិសោធន៍ជោគជ័យរបស់ចេនឡា ក្នុងការអនុវត្តគម្រោងប្រកបដោយនវានុវត្តន៍៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        110
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm