សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាល់សមិទ្ធផលទាំងឡាយរបស់កម្ពុជា ដែលបានកំពុងមាននាពេលសព្វថ្ងៃនេះគឺកើតចេញពីយុទ្ធសាស្រ្តផ្ការីករាំងអស់ សូម្បីតែភាពជោគជ័យនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ក៏បានកើតចេញពីអភិក្រមផ្ការីក នេះដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺដើម្បីចំអក និងឆ្លើយតបចំពោះការឃោសនាញុះញង់របស់ជនក្បត់ជាតិបីជំនាន់ និងបក្សពួក ដែលប៉ុន្មានថ្ងៃមកនេះក្រុម ពួកទាំងនោះបានធ្វើការអុចអាលប្រជាពលរដ្ឋឲ្យផ្តួលរំលំរាជរដ្ឋាភិបាល ទៅតាមយុទ្ធនាការ«ផ្ការីក»របស់ពួកគេនោះ។ យ៉ាងណាក៏ដោយយុទ្ធនាការ«ផ្ការីក»របស់ក្រុមក្បត់ជាតិទំាងនោះបានកំពុងបន្ត បរាជ័យ ដោយគ្មានបងប្អូនប្រជាពលរដ្ឋណាស្តាប់តាម ធ្វើតាម ក្រៅតែពីបក្សពួករបស់ខ្លួនប៉ុន្មានដំបរស្វានោះឡើយ ដោយសារតែបងប្អូនប្រជាពលរដ្ឋបានជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអ្នកដឹកនាំបន្តវេននោះ។
តាមរយៈបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។ យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ថ្ងៃនេះផ្ការីកនៅវិមាន៧មករា(មហាសន្និបាតបក្ស) ម្សិលមិញផ្ការីកនៅវិមានព្រឹទ្ធសភា(ជួបទូតថ្មីអ៊ុយក្រែន និងភារធារីស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)។
សម្តេចតេជោ បានលើកឡើងទៀតថាសូមជូនរូបថតផ្ការីកមួយសន្លឹកទើបរកឃើញមិនដឹងថតពេលណាតែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុក្រោម៥០ឆ្នាំ។ រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា សម្តេចបាន កំពុងនិពន្ធចម្រៀងមួយបទគឺ«បទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព»ដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាពផងដែរ៕អត្ថបទបាន ចក់
