ក្រសួងពាណិជ្ជកម្ម និងហាវេស រៀបចំពិព័រណ៍ផលិតផលកែច្នៃកសិកម្ម​បញ្ជ្រាប​ក្នុង​ផ្សារទំនើប និង​ទីផ្សារអន្តរជាតិ

2021/10/30 08:09:53 pm        388

ភ្នំពេញ ៖ ក្នុងគោលណងធំ ជួយលើកស្ទួយផលិតផលក្នុងស្រុកក្រសួងពាណិជ្ជកម្ម និងគម្រោងកម្ពុជាហាវេស២ បានរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលកែច្នៃ ពីផលកសិកម្មមួយចំនួន ដើម្បីបញ្ជ្រាបទៅក្នុងផ្សារទំនើបទូទាំងប្រទេស រួមទាំងឈានដល់ចាប់យកទីផ្សារអន្តរជាតិ នាពេលខាងមុខ ។

ក្នុងពេលរៀបចំធ្វើពិព័រណ៍នៅផ្សាម៉ាក្រូ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោក ជុំ ប៊ុនលី អ្នក​សម្របសម្រួល​ផ្នែកទីផ្សារ នៃគម្រោងកម្ពុជាហាវេស២ ​បានលើកឡើងថា ​ពិព័រណ៍នេះ ធ្វើឡើង ដើម្បីលើកស្ទួយផលិតផលខ្មែរ ឲ្យមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ហើយ​ក៏បានបង្ហាញនូវអ្វីដែលខ្មែរអាចធ្វើបាន​ មិនចាញ់ផលិតផលរបស់បរទេស​ ខណៈហាវេស បានជួយពួកគាត់មានទាំងការដាំដុះ បច្ចេកទេសកែច្នៃ រហូតដល់ការរៀបចំទីផ្សារនេះ ។

លោក បានបន្តថា សម្រាប់ផលិតផលកសិកម្ម ត្រូវបានយកមកតាំងពិព័រណ៍នេះ មានដូចជា ដំណាប់ ធ្វើពីស្វាយ ម្នាស់ ល្ហុងជាដើម, ភេសជ្ជៈ ឱសថ ម្រេច គ្រាប់ស្វាយចន្ទី ផ្លែឈើកំប៉ុង ធ្វើពីផ្លែមៀនប៉ៃលិន ផ្លែឈើស្រស់​ រួមទាំងរបស់មួយចំនួនទៀត ​ដែលពួកគាត់យកទៅកែច្នៃ ។

សម្រាប់តំណាងសិប្បកម្ម និងរោងចក្រកែច្នៃផលិតនីមួយៗ បានលើកឡើងថា ការរៀបចំ​ពិព័រណ៍នេះ គឺល្អណាស់សម្រាប់ពួកគេ ​ដើម្បីបានផ្សព្វផ្សាយផលិតផលក្នុងស្រុក ទៅកាន់​ប្រជាពលរដ្ឋ ឬភ្ញៀវបរទេស នូវស្នាដៃថ្មីៗ​ ដែលយើងចាប់ផ្ដើមមាន ដើម្បីបង្ហាញទៅ​កាន់​ទីផ្សារអន្តរជាតិ ខណៈទាំងគុណភាព ​ការវេចខ្ចប់ជាដើម សុទ្ធសឹងតែអនុវត្តទៅតាមស្ដង់ដារ ។

ពួកគេ បានបន្តថា សម្រាប់ផលិតផល ដែលយកមកតាំងពិព័រណ៍ មួយចំនួនគឺពលរដ្ឋបានស្គាល់ និង​គាំទ្រច្រើន ហើយផលិតផលទាំងអស់នេះ ​ក៏មានលក់នៅតាមផ្សារធម្មតា ផ្សារទំនើប និង​មាននាំទៅទីផ្សារសឹង្ហបុរី និងជប៉ុនជាដើម​ តែគោលដៅបន្ត គឺការនាំទៅទីផ្សារអន្តរជាតិ ឲ្យបាន​គ្រប់មុខទំនិញ ​នៅពេលទទួលបានជោគជ័យ​ វាក៏បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ ។ គួរបញ្ជាក់ថា ពិព័រណ៍នេះ បានចាប់ផ្ដើមបើកពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm