ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ៤ខ្សែ ផ្តល់អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋ​ក្នុងការដឹកកសិផល និងធ្វើដំណើរ

2024/12/18 05:25:38 pm        196

កំពង់ឆ្នាំង៖ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹក​នាំ​ក្រុម​ការងារ​គណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួម​ទាំង​ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី៣ លើការងារថែ​ទាំ​ជា​ប្រចាំ​ផ្លូវ​កៅ​ស៊ូ​DBST និងផ្លូវក្រាលគ្រួសក្រហមចំនួន៤ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុង​ពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងបានទទួលផលប្រយោជន៍ពីផ្លូវកៅស៊ូ និង​ផ្លូវក្រាលគ្រួសក្រហម៤ខ្សែនេះ គឺពួកគាត់បានសំដែងនូវការសប្បាយចិត្តខ្លាំង ពេល​ទទួល​បាន​ផ្លូវ​ថ្មី ធ្វើដំណើរស្រួល មិនលំបាកដូចមុន ចំណេញទាំងពេលវេលា និងថវិកា។ កាលពី​មុន​ផ្លូវ​ទាំ​ង​នេះ ជាផ្លូវរទេះមានភក់ មានទឹកដក់នៅរដូវវស្សា និងហុយមានជង្ហុគនៅរដូវប្រាំង ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរទៅមកដឹកកសិផល កូនចៅទៅរៀនសូត្រ ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ និង​ការ​ធ្វើ​ដំណើរ​ផ្សេងៗ។ ក្រោយពីរាជរដ្ឋាភិបាលបានផ្តល់ផ្លូវកៅស៊ូ រួមនិងផ្លូវក្រាលគ្រួសក្រហមរួចមក ប្រ​ជាពលរដ្ឋទាំងអស់បានធ្វើដំណើរស្រួល មិនលំបាកដូចមុន ចំណេញទាំងពេលវេលា និងថវិកា រួម​និងមានភ្ញៀវទេសចរបានឆ្លងកាត់ភូមិស្រុកគាត់ផងដែរ។

ឯកឧត្តម សៅ ជីវ័ន្ត បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវ​ដាក់​លូប​ង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកហួសទម្ងន់កំណត់ផង ខ្លាចស្រុតខូចផ្លូវ ព្រោះ​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ​ជា​និច្ច។ ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើអោយបងប្អូនបានមកវិញនូវផ្លូវកៅស៊ូDBSTថ្មីស្អាត  និង​ផ្លូវក្រាលគ្រួសក្រហម នាំអោយងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌល​សុខ​ភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្ត និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ ចំណេញ​ពេល​វេលា​ក្នុងការធ្វើដំណើរ និងចំណេញទាំងថវិកាទៀតផង។

ក្រោយចុះ​ពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវDBST និងផ្លូវ​ក្រាល​គ្រួស​ក្រហម​រួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់​ការ​អនុវត្ត​ការងារថែទាំផ្លូវកៅស៊ូទាំងនេះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm