ឆ្នាំ២០២៤ កម្ពុជាលក់ជ័រកៅស៊ូបានជាង៦៤០លានដុល្លារ កើនជាង៣០ភាគរយ

2024/12/18 06:18:46 pm        214

ក្នុងឆ្នាំ២០២៤នេះ ការលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ រហូត​ដល់​ជាង ៣០ភាគរយ ដោយទទួលបានចំណូលជាង៦៤០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ហើយ​ឆ្នាំនេះ ជាមធ្យមតម្លៃជ័រកៅស៊ូ ចន្លោះពីជាង១ពាន់ ទៅ២ពាន់ដុល្លារ ក្នុងមួយតោន ។

លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ចាប់តាំងពីមានវត្តមាននៅលើទឹកដីកម្ពុជា ដំណាំកៅស៊ូ បានផ្សារភ្ជាប់ និង​បំពេញ​តួនាទីយ៉ាងសកម្មក្នុងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃប្រទេសកម្ពុជា រហូត​ដល់បច្ចុប្បន្ន ។

លោក​បានបន្តថា នៅឆ្នាំ២០២៤នេះ ផលិតផលជ័រកៅស៊ូសម្រេចបានប្រមាណជាង៤០ម៉ឺនតោន បើ​ធៀប​នឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន៤ភាគរយ និងរក​ចំណូល​បាន​ជាង​៦៤០​លាន​ដុល្លារកើនជាង៣០ភាគរយ ដែលថ្លៃលក់ជាមធ្យមក្នុងមួយឆ្នាំនេះ គឺជាង១ពាន់៦០០ដុល្លារ ក្នុង​មួយ​តោនកើនឡើង ២៨០ដុល្លារ ហើយសង្ឃឹមថា នឹងឡើងបន្ថែមទៀត ខណៈដែលកម្ពុជា កំពុង​មាន​រោងចក្រផលិតកង់រថ យន្តចំនួនបី និងគ្រោងបង្កើតពីរទៀត ។

លោក គិន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុនផលិតកង់រថយន្តម៉ាកសាយឡុន (SAILUN TIRE CAMBODIA) បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​មួយពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា លើការផលិតកង់រថយន្ត ហើយបាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស ជាង៣០ទូទាំងពិភពលោក ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនសាយឡុន បានប្រមូលទិញជ័រកៅស៊ូប្រមាណជាង៣០ភាគរយ នៃ ផ្ទៃ​ដី​ដំណាំកៅស៊ូជាង៤០ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា ជា​មួយ​នឹង​ការ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន ជាង៧ពាន់នាក់ ហើយឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុនពង្រីកការវិនិយោគ នឹង​បង្កើត​ការងារ​ដល់​ជាង ១ម៉ឺននាក់។

សូមបញ្ជាក់ថា ដំណាំកៅស៊ូ បានចាប់បដិសន្ធិនៅកម្ពុជា នៅឆ្នាំ១៩២០ ដោយមាន​ក្រុមហ៊ុ​ន​វិនិយោគិន​បារាំងធំៗចំនួន៥ បានបង្កើតចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ដែលដំបូង​ដាំ​នៅ​ខេត្ត​កំពង់​ចាម ក្រចេះ និងខេត្តកំពង់ធំ ។ គិតត្រឹមឆ្នាំ១៩៦៩ កម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ សរុប​ជាង​៦៤០​ពាន់ហិកតា ដែលក្នុង នោះជាង៣៩០ពាន់ហិកតា ចៀរជ័រយក​ផល​ជ័រ​បាន​ចំនួន​៥០​ពាន់​តោន សម្រាប់បម្រើសេចក្តីត្រូវការក្នុង ស្រុក និងនាំចេញប្ដូរយករូបីយបណ្ណអន្តរជាតិ។ ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំចុងក្រោយ (២០០០-២០២០) ផ្ទៃដីដំណាំកៅស៊ូបានកើនឡើង៨ដង ដោយ​ឆ្នាំ​២០០០ មានត្រឹម៥ម៉ឺនដើម ហើយមកដល់ឆ្នាំនេះ មានផ្ទៃដីដំណាំកៅស៊ូ ចំនួន៤២៥ពាន់ ៤៤​៣​ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហ កម្ម និង៤៨ភាគរយ ជាផ្ទៃ​ដី​កៅ​ស៊ូ​គ្រួសារ​៕ អត្ថបទ៖ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm