ក្រសួងសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយកាលពីថ្ងៃអង្គារទី១៧ ខែធ្នូ ថាជំងឺពុំស្គាល់អត្តសញ្ញាណកាលពីពេលមុន ដែលបានរាលដាលនៅក្នុងប្រទេសកុងហ្គោ គឺជាទម្រង់ធ្ងន់ធ្ងរនៃជំងឺគ្រុនចាញ់។

កាលពីដើមខែនេះ អាជ្ញាធរតំបន់បាននិយាយថា ជំងឺនេះ បានសម្លាប់មនុស្ស១៤៣នាក់ នៅក្នុងខេត្ត Kwango ភាគនិរតី កាលពីខែវិច្ឆិកា។

អាជ្ញាធរសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅទីបំផុត អាថ៌កំបាំងត្រូវបានដោះស្រាយហើយ។ វាជាករណីនៃជំងឺគ្រុនចាញ់ធ្ងន់ធ្ងរក្នុងទម្រង់ជាជំងឺផ្លូវដង្ហើម និងចុះខ្សោយដោយសារកង្វះអាហារូបត្ថម្ភ។
ក្រសួងសុខាភិបាល បាននិយាយផងដែរថា ករណីចំនួន៥៩២ ត្រូវបានរាយការណ៍ ចាប់តាំងពីខែតុលា ដោយមានអត្រាស្លាប់ ៦,២ភាគរយ។