រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីថ្មីផ្ដល់ទាំងសាច់ប្រាក់ និងបង្កើតមុខរបរជូនគ្រួសារក្រីក្រនៅឆ្នាំក្រោយ

2024/12/18 07:47:19 pm        327

រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅច្បាស់លាស់ក្នុងជួយគាំពារដល់គ្រួសារក្រីក្រ ក៏ដូច​ជារុ​ញ​ច្រាន​ពួក​គេឱ្យចាកផុតពីភាពក្រីក្រ។ ជាការគិតគូនេះ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីថ្មីមួយទៀត នៅ​ឆ្នាំ២០២៥ខាងមុខ ដែលរាជរដ្ឋាភិបាល នឹងបន្តផ្ដល់ជាសាច់ប្រាក់គាំទ្រជីវភាព ហើ​យ​ថែម​ទាំង​ធ្វើ​ការ​បណ្ដុះបណ្ដាល បង្កើតជាមុខរបរដល់ក្រុមគ្រួសារក្រីក្រថែមទៀត។ នេះជាការ​លើក​ឡើង​របស់ឯកឧត្តម ស៊ឹម សុធន អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម ក្នុងឱកាស​ធ្វើ​សន្និបាត​បូក​សរុប​ការងារឆ្នាំ ២០២៤។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដោយមានមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច បាន​នឹង​កំពុង​អនុវត្តកម្មវិធីជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារ ជួយទ្រងទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ​។ ជាកិច្ចការបន្ទាប់ក្នុងរយៈពេលខ្លីខាងមុខនេះ មូលនិធិជាតិជំនួយសង្គម ជាសេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹងអនុវត្តកម្មវិធីមួយទៀត គឺកម្មវិធីកិច្ចគាំពារសង្គម​ ដើម្បី​ជំរុញ​ការ​ចាក​ចេញ​ពី​ភាព​ក្រីក្រ​នៅក្នុ​ងត្រីមាសទី ១ឆ្នាំ ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ឹម សុធន អគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម។

កម្មវិធីនេះកន្លងទៅ ជាការអនុវត្តដោយ ដៃគូអភិវឌ្ឍន៍។ ចាប់ពីឆ្នាំ ២០២៥នេះទៅវិញ វា​នឹង​ក្លាយ​ជា​កម្ម​វិធីដែលអនុវត្តទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តនៅឆ្នាំ ២០២៥​ខាង​មុខ​នេះ គឺនឹងផ្តោតជួយដល់គ្រួសារក្រីក្រប្រមាណ ៥ ០០០គ្រួសារ ដែលរដ្ឋនឹងជួយទាំងថវិកា ជួយ​បង្កើតមុខរបរ ជួយលើការបណ្ដុះបណ្ដាល ក៏ដូចជាផ្តល់ទាំងទ្រព្យសកម្ម សម្រាប់​ការប​ង្កើត​មុខ​របរ​ផងដែរ។ ការអនុវត្តកម្មវិធីថ្មីនេះ អនុវត្តដោយកំណត់លើទីតាំងគោលដៅ ពុំអនុវត្ត​ទូទាំង​ប្រទេស​នោះ​ទេ។ ជំហានដំបូងឆ្នាំ ២០២៥ នឹងអនុវត្តនៅខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង ក្នុង​រយៈ​ពេល ២ឆ្នាំ ទើបផ្លាស់ទៅអនុវត្តនៅទីតាំងតំបន់ផ្សេង​។

បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមជាច្រើនរួចមកហើយ ដើម្បី​គាំពារ​ដល់​ប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ។ កម្មវិធីទាំងនោះរួមមាន កម្មវិធីជាតិជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ កម្មវិធីស្ដារជីវភាពឡើងវិញនៅក្រុងរុនតាឯក កម្មវិធីជាតិជំនួយ​សង្គម​ផ្នែក​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យ​ជាដើម៕ អត្ថបទ៖គឹមហុក   



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm