ក្រសួងទេសចរណ៍បង្ហាញផែនការយុទ្ធសាស្ត្រ៥ ទាក់ទាញទេសចរមូស្លីមអន្តរជាតិមក​ទស្សនាកម្ពុជា

2024/12/18 08:16:07 pm        319

នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកវេទិកា​ទេសចរណ៍​មូស្លីមកម្ពុជា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃនៅសណ្ឋាគារភ្នំពេញ។ ក្នុងវេទិកានេះ រដ្ឋមន្ត្រី​ទេសចរណ៍ បានប្រកាសសហការជាមួយ ភាគីប្រទេសដៃគូ និងវិស័យឯកជន អនុវត្ត​ផែនការ​យុទ្ធសាស្ត្រចំនួន៥ ដើម្បីរួមគ្នាជំរុញទាក់ទាញទេសចរមូស្លីមជាតិ និងអន្តរជាតិ​ទស្សនា​កម្ពុជា​នៅគ្រប់រដូវកាលទាំងអស់។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា នៅក្នុងផែនការយុទ្ធសាស្ត្រទាំង៥ ដែលត្រូវអនុវត្ត​ជំរុញ​ការ​ទាក់ទាញ ទេសចរមូស្លីមជាតិអន្តរជាតិ ដើរកម្សាន្តទស្សនាកម្ពុជានោះ រួមមាន៖ ទី១. ពង្រឹង​ពង្រីក​គុណភាពផលិតផល និងសេវា កម្មទេសចរណ៍មូស្លីម ២. អភិវឌ្ឍហេត្ថារចនាសម្ព័ន្ធ​សម្រួល​ការ​ធ្វើដំណើរ និងការតភ្ជាប់ទេសចរណ៍មូស្លីម ៣. បង្កើន ការផ្សព្វផ្សាយទេសចរណ៍​កម្ពុជា​ទៅកាន់ទីផ្សារទេសចរណ៍មូស្លីមអន្តរជាតិ ៤. ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជា មួយ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់ និងទី៥. អភិវឌ្ឍធនធានមនុស្ស និងបញ្ជ្រាបការយល់ដឹង​ទេសចរណ៍​មូស្លីម​​ដល់​​វិស័យ​ឯកជន និងភាគីពាក់ព័ន្ធនានា។

ដើម្បីសម្រេចគោលដៅការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បាន​ស្នើគ្រប់​វិស័យ​ឯកជន និងគ្រប់ភាគីពាក់ព័ន្ធនានា រៀបចំកម្មវិធី​ជំនួបផ្លាស់​ប្តូរ​អាជីវកម្ម​ទេសចរណ៍​រវាងប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ឥស្លាម និងត្រូវរៀបចំហាង​ម្ហូប​អាហារ​ហាឡាល់ កន្លែងថ្វាយបង្គំ និងរៀបចំសេវាកម្មនានាទៀត ដែល​បម្រើ​ឲ្យ​សេចក្តី​តម្រូវការ​ទេសចរ​មូស្លីម​ឲ្យ​បានច្រើន។

របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជា នៅក្នុងឆ្នាំ២០២៣ ទទួល​បាន​ទេសចរ​អន្តរជាតិ​​ប្រមាណ ៥លាន ៤៥ម៉ឺននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មានប្រមាណ៣៦​ម៉ឺននាក់​។ ដោយឡែក​ក្នុង​រយៈពេល​ ១១ខែ ឆ្នាំ២០២៤នេះវិញ កម្ពុជាទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៦លាននាក់ ក្នុងនោះមានទេសចរមូស្លីម​អន្តរជាតិ មានប្រមាណជាង​៤០​ម៉ឺន​នាក់ កើន២៣% បើប្រៀបធៀបរយៈពេលដូចឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បង្ហាញក្តីរំពឹងថា នៅក្នុងដំណាច់ឆ្នាំ២០២៤ កម្ពុជា នឹង​ទទួល​បាន​ទេសចរ​​អន្តរជាតិ​មកទស្សនាកើនរហូតដល់៦លាន៧សែននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មាន​ប្រមាណ៤៣ម៉ឺននាក់ កើន​លើសការរំពឹងទុក៕ អត្ថបទ៖ ស៊ុម សុខជា 



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm