កម្ពុជាស្នើ IFC បន្តគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដើម្បីឈានសម្រេចចក្ខុវិស័យដែលកំណត់

2024/12/18 08:58:08 pm        373

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បន្ត​គាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេក​ទេស និងហិរញ្ញវត្ថុ ដើម្បី អាចឱ្យកម្ពុជា​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​ដោយ​ជោគ​ជ័យ​នូវ​ចក្ខុ​វិស័យ​ឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម រីកាដូ តូលីធី (Riccardo Puliti) អនុប្រធាន​ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation IFC) នៅថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បាន​រំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​IFC ជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយ តម្លៃខ្ពស់ ចំពោះការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់ IFC ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាព​ជាដៃគូ​រវាង​រដ្ឋ និង​ឯកជន, និងវិស័យអប់រំ ដែលជា លទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើ​ន​ប្រាក់​ចំណូល និងកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុង​ការរួមចំណែកជំរុញ ការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យជាអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្ត្រ ទាំង ៥ នៃយុទ្ធសាស្ត្រ​បញ្ច​កោណ-​ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោ​មកា​រ​ដឹក​នាំដ៏​ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យឡូជីស្ទីក គឺជាវិស័យគន្លឹះ គាំទ្រ​ការ​អនុវត្ត​កម្ម​វិធីជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល៤ ឆ្នាំខាងមុខ ។ ក្នុងជំនួបនេះ ដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអាច ឱ្យកម្ពុជាឈាន​ឆ្ពោះ​ទៅស​ម្រេច​បាន​ដោយ​ជោគ​ជ័យ​នូវ​ចក្ខុ​វិស័​យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។

ជាការឆ្លើយតប, ឯកឧត្តម កាដូ ភូលីធី បានកោតសរសើរ និងវាយតម្លៃ​ខ្ព​ស់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់​ចេញ​នូវ​គោល​នយោបាយ ផែនការយុទ្ធសាស្ត្រ និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីក ចំរើនយ៉ាង​ឆាប់​រហ័ស​ដូច​សព្វថ្ងៃ ។ ឯកឧត្តមអនុប្រធាន ក៏បានសម្តែងនូវ​ការ​កោត​សរសើរ​ចំពោះកា​រ​រីក​ចំរើន​របស់​កម្ពុជា ក្នុងការអភិវឌ្ឍ ថាមពលស្អាត ដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញ លើវិស័យអាទិភាព​សំខាន់ៗ​ជា​អាទិ៍​៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានបៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតប​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា សម្រេចបាននូវគោល​ដៅ​អភិវឌ្ឍ​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm