យុវជន សិស្ស សិល្បករ នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុងមហោស្រពជាតិសិល្បៈ ស្តីពីគំនូរឌីជីថល

2024/12/18 10:49:20 pm        689

យុវជន សិស្ស សិល្បករ មកពីបណ្តារាជធានី ខេត្ត នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុង​មហោ​ស្រព​ជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យ​សន្តិភាព និងសម្ពោធពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» និងអបអរសាទ «ក្រមា» បានចុះក្នុងបញ្ជី​តំណាង​បេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា។

លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះថា នាថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជ​ធានី​ភ្នំពេញខាងមុខនេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប និងសិល្បៈសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​ការ​រៀបចំពិព័រណ៌ស្នាដៃសិប្បកម្មដូនតា និងមានលក្ខណៈពិសេស និងខុសពីបណ្តាឆ្នាំមុនៗ ក្នុងនោះផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ ដូចជា៖ ១.ស្នាដៃសិប្បកម្មដូនតា ដែល​មាន​ជំនាញ​ទូទៅ និងមានស្តង់ចំនួន៣០ សម្រាប់ដាក់តាំងបង្ហាញសិប្បកម្មប្រពៃណី តាមសហគមន៍​ដែល​មក​ពី​តាម​បណ្តារាជធានី ខេត្ត ក៏មានការបង្ហាញនូវម្ហូបអាហារខ្មែរ នំខ្មែរ។ ២.​សាល​ពិព័រណ៍​ថ្នាក់​បណ្តុះ​បណ្តាល​ជំនាញដូនតា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ដែល​ផ្តល់​ឱកាសជូនយុវជន សិស្ស មកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ បានសិក្សា​ក្នុង​រយៈ​ពេល​១​ឆ្នាំកន្លងមកនេះ ឲ្យយកស្នាដៃជំនាញវិជ្ជាជីវៈដូនតា មកដាក់តាំងបង្ហាញផងដែរ។

ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា មហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់​មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា» ក្នុង​គោល​បំណងផ្សព្វផ្សាយអំពីសិប្បកម្មជំនាញដូនតា ស្ថិតក្នុងសហគមន៍សំខាន់ៗ ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជាពិសេសក្នុងពិព័រណ៌ខាងលើនេះ ក៏មានអ្នកជំនាញ រងចាំពន្យល់បន្ថែម​អំពី​សិប្បកម្ម​ដូនតា ជូនដល់យុវជន សិស្ស និសិ្សត បងប្អូនប្រជាពលរដ្ឋ តាមការសិក្សាស្រាវជ្រាវ តាម​បែប​នរ​វិទ្យាទាក់ទងនឹងប្រវតិ្តរបស់សិប្បកម្មដូនតានីមួយៗ ជាពិសេសអបអរសាទរ «ក្រមា» ជា​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ​ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង​អាសង់​ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា តាំងបង្ហាញអំពីសាវតារក្រមា ប្រភេទក្រមាតាមសហគមន៍ និងឈ្មោះ​ហៅ​ផ្សេង​ៗ​ទៀតដូចជា៖ កន្សែង ឆ្នូត សំពត់ដណ្តប់ និងផាហ៊ុមជាដើម៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm