អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ

2024/12/18 11:18:07 pm        1.2 K

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅ​ថ្ងៃ​នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្រប​សម្រួល​ដោះ​ស្រាយ​ការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់​កាល​ទី​មួយ ខណៈគ្រោងបើកឲ្យដំណើរការជាផ្លូវក្នុងកំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

នៅក្រោយចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សយ សុខាន់ រដ្ឋ​លេខា​ធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ មានការចូលរួមរបស់ក្រុមការងារបច្ចេកទេសចំនួន៣ រួមមាន ១.មកពីរដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល ២.ប្រតិបត្តិករអាកាសយានដ្ឋាន (CAIC) និង៣.មកពី​គ្រប់គ្រង​ចរាចរណ៍​ដែន​អាកាស ក្នុងគោលបំណង​ ដើម្បី​ចុះ​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ និងការកំណត់យកខែកក្កដា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទ​បើក​ដំណើរ​ការអាកាសយានដ្ឋានអន្តរជាតិតេជោផ្លូវការ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា គិតចាប់ពីបើកដំណើរការសាងសង់ក្នុងឆ្នាំ២០២០ រហូត​មក​ដល់​ចុង​ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចបាន​ការ​សាង​សង់​ប្រមាណ​ ៩២% នៃគម្រោងសាងសង់ទាំងមូល។ ឯកឧត្តមបានបន្ថែមថា ចំពោះការងារ​ដែល​នៅ​សល់​ ៨%ថែមទៀត ក្រុមការងារពាក់ព័ន្ធបានកំពុងខិតខំប្រឹងប្រែង ដើម្បីឲ្យគម្រោង​នេះ​សម្រេច​រួច​រាល់​ត្រឹម​ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥។

ឯកឧត្តម សយ សុខាន់ បានឲ្យដឹងទៀតថា ចំពោះ​ការងារ​របស់​ការ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នេះ​ដែរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្ត​បើក​កិច្ច​ប្រជុំ​ថែម​ទៀត ដើម្បីធ្វើការបូកសរុបការងារ និងការកំណត់​កាល​បរិច្ឆេទ​របស់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និងក្រុមហ៊ុនដទៃផ្សេងៗទៀតក្នុងការដាក់តាំងបង្ហាញលក់ ក៏ដូចជា​សេវា​កម្ម​នៅ​ក្នុង​ព្រលាន​ថ្មី​មួយនេះ ធ្វើយ៉ាងណាឲ្យគម្រោងទាំងមូល បានបញ្ចប់ព្រមៗ​គ្នា​តាម​ការ​កំណត់​ក្នុង​ពេ​ល​វេលា​ខាង​លើ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បាន​បញ្ជាក់​ថា នៅពេលដែលព្រលានយន្តហោះតាខ្មៅសាងសង់រួចរាល់ នឹងជួយលើក​មុខ​មាត់​ប្រទេស​កម្ពុជា​ ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

អាកាស​យានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ សាងសង់លើផ្ទៃដី ២,៦០០ហិកតា ស្ថិត​នៅ​ចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងអាចស្រូបយក និងទទួល​បាន​ការ​ហោះ​ហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្ត​ហោះ ​Boeing 747-800 ចុះចតបាន៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm