មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំតាលោ

2024/12/18 11:42:20 pm        695

បងប្អូនប្រជាពលរដ្ឋជាតំណាងគ្រួសារ និងអ្នកពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយ ប្រកាស​កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំង២១ភូមិក្នុងឃុំតាលោ ស្រុក​តាលោ​សែនជ័យ ខេត្តពោធិ៍សាត់ ដោយពិធីនេះបានប្រារព្ធធ្វើនៅសាលាឃុំ ដែលរៀបចំឡើង​ដោយ​មន្ទីរ​រៀប​ចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តពោធិ៍សាត់។

 

លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត​បាន​ឱ្យ​ដឹង​ថា ដើម្បីពន្លឿន​ក្នុង​ការ​ចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ទាំង​២១​ភូមិ​ក្នុង​ឃុំ​តាលោ ស្រុកតាលោសែនជ័យ ទទួលបាន​លទ្ធផលល្អប្រសើរ និង​ឈាន​ទៅ​បញ្ចប់​ដំណាច់​ឆ្នាំ២០២៤​នោះ ក្នុង​មន្ទីរ​​ជំនាញ​សូម​ឱ្យ​ប្រជាព​លរដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​ស្ថិត​ក្នុង​តំបន់​ធ្វើកា​រ​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងដីកសិកម្ម និង​ដីលំនៅឋាន​ត្រូវ​ចូល​រួម​សហការ​ជា​មួយ​មន្ត្រី​បច្ចេកទេសទាំង៥ដំណាក់កាលកុំឱ្យខាន បើមិនដូច្នេះទេ ក្រុមការងារមិន​ទទួល​ខុស​ត្រូវ​ឡើយ​។

លោកបានបញ្ជាក់ថាបន្ទាប់ពីប្រជុំប្រកាសនេះរួចក្រុមការងារបច្ចេកទេស ចាប់ផ្តើម​ចុះ​វាស់​វែង និង​ប្រមូលទិន្នន័យ ស្របតាមអនុក្រិត្យលេខ៤៦ អនក្រ.បក.ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោល បញ្ជី​ដីធ្លី។ ដូចនេះសូមប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្បាលដី ត្រូវបោះបង្គោលកំណត់ព្រុំ ក្បាល​ដី​របស់​ខ្លួន បើមានវិវាទ ឬទំនាស់ត្រូវដោះស្រាយឱ្យបានរួចរាល់ និងធ្វើការបែង​ចែក​ដល់​កូន​ចៅ​ដែល​គ្រប់​អាយុ ដោយភ្ជាប់មកជាមួយសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងឯកសារ​ផ្សេងៗ​មួយ​ចំនួន​ទៀត។

លោក ឈ ម៉ៅ អភិបាលរងស្រុក បានថ្លែងនិងសង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូ​ន​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ដី​ និងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់វិនិច្ឆ័យពិតជាអនុវត្ត​ទៅ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ និង​សេចក្តី​ប្រកាស​របស់រដ្ឋបាលខេត្ត ពិតជាចូលរួមបំពេញការតព្វកិច្ចជាមួយមន្ត្រីជំនាញ អាជ្ញាធរ​មូល​ដ្ឋាន​ទាំង៤ដំណាក់កាល ។ ដើម្បីអនុវត្ត ទៅតាមខ្លឹមសារអនុក្រឹត្យ និងសេចក្តីប្រកាសនោះ គណៈកម្មការរដ្ឋបាលសូមឱ្យប្រជាពលរដ្ឋជាម្ចាស់ដី អ្នកពាក់ព័ន្ធនានាចូលរួមស្តាប់ ពន្យល់​ណែនាំ​បំភ្លឺ​ពីមន្ត្រីជំនាញ ។ ម្ចាស់ដី និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ចូលរួ​មបោះប​ង្គោល​កំណត់​ព្រំក្បាលដីម្ចាស់និមួយៗបើមានករណីទំនាស់ត្រូវសម្របសម្រួល និងដោះស្រាយ គប្បីរក្សាទុកបឹង ប៊ួ ព្រែក ផ្លូវ ច្រក់ ទ្រព្យសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ សម្រា​ប់​ការអភិវឌ្ឍន៍នាពេលខាងមុខ។ លោកបានជម្រាបជូនថា ការចុះបញ្ជីដីធ្លី មាន​លក្ខណ​ជាប្រព័ន្ធ គឺជាផ្នែកមួយ ក្នុងចំណោម កិច្ចការជាច្រើន របស់រាជរដ្ឋភិបាល ដែល​បង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋនិងបង្កើនសុវត្ថិភាពលើការ កាន់កាប់ ប្រើប្រាស់ គ្រប់គ្រង បែង​ចែក​ដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ។

សូមបញ្ជាក់ថា ភូមិទាំង២២ក្នុងនោះ ភូមិសំសាន្តបានចុះបញ្ជីតាមបទបញ្ជាលេខ០១រួចមកហើយ និង​នៅសល់ ២១ភូមិគឺភូមិគោករំល ភូមិទួលទទឹង ភូមិទួលថ្ម ភូមិបួរច្រេស ភូមិព្រៃរោង ភូមិ​តាលោ ភូមិថ្មី ភូមិទួលជ្រាវ ភូមិព្រៃតោ ភូមិបឹងកក់ ភូមិព្រៃវាំង ភូមិសេរីគន្ធា ភូមិត្រយ៉ងស ភូមិ​ឆ្នា​ល់​មាន់ ភូមិព្រៃកន្ទួត ភូមិតាំងគោក ភូមិបោសគ ភូមិប្រហាល ភូមិរហាលទិល ភូមិកោះស្វាយ និង​ភូមិកោះវត្ត ត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីនាពេលនេះ៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm